×

ប្រជាពលរដ្ឋខ្មែរជាង ១០០០នាក់ ដើររួបរួម ដើម្បីសន្តិភាពតាមដងផ្លូវថ្មើរជើងចតុមុខ

NEWS 7 days ago
 
 

          កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅស្ថិតនៅលើផ្លូវថ្មើរជើងចតុមុខភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ការដើរសន្តិភាព ដើម្បីបង្ហាញពីការរួបរួមគ្នាក្នុងស្មារតីខ្មែររួមគ្នាតែមួយផងដែរ។ ទន្ទឹមនឹង ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយក្រុមស្ម័គ្រចិត្ត #CambodiaLovesPeace ក្នុងគោលបំណងប្រារព្ធពិធីអបអរសន្តិភាព និងភាពរួបរួមគ្នាជាជនជាតិខ្មែរតែមួយផងដែរ។

          ទន្ទឹមនឹងការដើរនេះដែរ គេសង្កេតឃើញថាមានអ្នកចូលរួមរហូតទៅដល់ ១០០០ នាក់ជាងជាមួយនឹងពាក្យស្លោក “Cambodia Loves Peace” ជាសញ្ញានៃការបង្ហាញពីក្តីសង្ឃឹម និងការរួបរួមជាតិ។ អ្នកស្រី អ៊ុង បុរីយ៉ាណេ បានលើកឡើងថា “ដំបូងយើងគិតថានឹងមានអ្នកចូលរួមត្រឹមតែរយនាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងឃើញថាមានប្រជពលរដ្ឋរាប់ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយយើងផងដែរ កត្តានេះដែរក៏បានបង្ហាញថាប្រជាជនខ្មែរយើងពិតជាស្រឡាញ់សន្តិភាព។ ម៉្យាងវិញទៀត យើងទាំងអស់គ្នាក៏អាចធ្វើការបរិច្ចាគតាមរយៈ www.cambodialovespeace.com ដែលមានគណៈកម្មាធិការស្ថិតនៅប្រទេសអូស្ត្រាលី ដែលចាំ ជួយក្រុមគ្រួសារ និងកុមារដេលត្រូវបានជម្លៀសពីទីលំនៅដ្ឋានផងដេរ។”

          គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Quayside Riverside ចាប់ផ្តើមពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ៤ និង៣០នាទី ដែលប្រើវេលាមិនលើសពី ៤៥នាទីនោះទេ។  #CambodiaLovesPeace ជាចលនាឥតរកប្រាក់ចំណេញ ធ្វើការដោយស្ម័គ្រចិត្តដែលមានសមាជិកជាង ៣០០ នាក់ បង្កើតឡើងដើម្បីគាំទ្រគ្រួសារដែលត្រូវបានជម្លៀសចេញដោយសារជម្លោះព្រំដែនផងដែរ។ 

          សមិទ្ធផលរបស់ #CambodiaLovesPeace មកដល់បច្ចុប្បន្ន មានដូចជា
• គាំទ្រគ្រួសារជាង ១,០០០ ក្នុងរយៈពេលតែ ៤៨ ម៉ោង

• កញ្ចប់ជំនួយ ២,០០០ សម្រាប់គ្រួសារ

• កាបូបស្ពាយ ២,០០០ សម្រាប់កុមារ (មានវត្ថុចាំបាច់)

• បញ្ជូនជំនួយទៅជំរំជៀសវាងជម្លោះ ២ កន្លែង (ដោយមានបន្តទៀតនៅពេលក្រោយ)
សូមស្វែងយល់បន្ថែម ឬធ្វើបរិច្ចាគ៖ www.cambodialovespeace.com


SUGGESTIONS