×

ពិធី​ចុះហត្ថលេខា​ផ្លូវការ​រវាង​ក្រុមហ៊ុន​ C​D​K ​Development​ ​Co​., ​L​t​d​. ​និង​ ​ក្រុមហ៊ុន​ ​I​MA​J​IN​E​E​R ​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោងខុនដូរ​​ ​Citadel​ Manor​

NEWS 5 days ago
 
 

​          នៅ​ថ្ងៃ​ទី​ ​៨​ ​សីហា​ ​នេះ​ វិ​ស័យអចល​ន​ទ្រព្យ​ ​ក្រុមហ៊ុន​វិនិយោគ​សំខាន់​ៗ​ ​ក៏ដូចជា​អ្នកដឹកនាំ​នៅ​ក្នុង​ផ្នែបដិសណ្ឋារកិច្ច​ ​រួម​ទាំង​ភ្ញៀវកិត្តិយស​ពី​វិ​ស័យ​សារ​ព័ត៌មាន​នានា​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្លូវការ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​លើ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ ​Citadel​ ​Manor​ ​ដែល​ជា​គម្រោង​លំនៅឋាន​ផ្តល់​នូវ​ប្រណិត​ភាព​ ​ភាព​ស៊ីវិល័យ​ក្នុង​សម័យ​ទំនើប​ ​ដែល​គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​ស្ថិតនៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ ​ទួល​ទំពូង​។​​ ទន្ទឹម​នឹង​គម្រោង​ការ​បង្កើត​លំនៅឋាន​ដ៏​ទំនើប​នេះ​ ​គឺជា​ ​ការ​សហ​ការដែល​មានការ​យកចិត្ត​​ទុកដាក់​ខ្ពស់​បំផុត​ ​រវាង​ ​ក្រុមហ៊ុន​ C​D​K ​Development​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​I​ma​j​in​e​e​r ​ដែល​មាន​បទពិសោធន៍​ច្រើន​ទសវត្សរ៍​ក្នុង​វិ​ស័យ​អភិវឌ្ឍន៍​ ​ការរចនា​បរិ​ក្ខា​បទ​ទំនើប​ ​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការរស់នៅ​ថ្មី​ ​កាន់តែ​ប្លែក​ ​ដែល​ខុសប្លែក​ពី​ការរស់នៅ​សព្វ​មួយដង​។

​         ​“​Citadel​ ​Manor​ ​មិនមែន​ជា​គម្រោង​អចល​ន​ទ្រព្យ​ប្រណិត​ធម្មតា​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​ចក្ខុវិស័យ​ថ្មី​មួយ​ដែល​លើស​ពី​ការ​រំពឹង​ទុក​“ ​ក៏​ព្រោះតែ​ ​អនាគត​ ​គឺជា​ការ​អភិវឌ្ឍន៍​ដែល​ជំនួស​នូវ​ភាព​សាមញ្ញ​”​។​ ​នៅ​ក្នុង​ពិធី​នេះ​នឹង​មានការ​បង្ហាញ​ពី​ផែន​ការរចនា​ជា​ផ្លូវការ​នៃ​ចក្ខុវិស័យ​ស្ថាបត្យកម្ម​របស់​គម្រោង​ ​បន្ទាប់មក​នឹង​មានការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ឯកជន​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​។​“​Citadel​ ​Manor​ ​កើត​ចេញពី​គំនិត​សាមញ្ញ​មួយ​ ​គឺ​ការបោះបង់​ទម្លាប់​ចាស់ៗ​ ​ដើម្បី​អភិវឌ្ឍន៍​អនាគត​នៃ​ការរស់នៅ​បែប​ទាន់សម័យ​”​។


​​         គម្រោង​នេះ​ ​នឹង​ក្លាយទៅជា​ផ្នែក​អ​ចលនា​ទ្រព្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​មិន​ត្រឹមតែ​ផ្តល់​អំណោយផល​ទាំង​ទីតាំង​ ​និង​ការរចនា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​បង្ហាញ​ពី​ទ​ស្សនៈ​ដ៏​ក្លាហាន​ ​និង​សមត្ថភាព​របស់​ក្រុម​ការងារ​ដែល​ស្ថិតនៅ​ពីក្រោយ​គម្រោង​នេះ​ផង​ដែរ​៕​

​         សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​៖​
 +​៨​៥​៥​ ​៦​៩​ ​៦​៩​០​ ​៥​៨​៨​
 www.myfirstcorner.com 
 ​Telegram​: @​titan​star​network


SUGGESTIONS