×

ជំនួប​នឹង លោក សៅ សុភ័ក្ត្រ មេចុងភៅ​ដ៏​ប្រជាប្រិយភាព​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច

NEWS 11 hours ago
 
 

          ផ្តើម​ចេញពី​ចំណង់ចំណូលចិត្ត​នៃ​ការ​ច​ម្អិ​ន​អាហារ​ ​និង​ការ​ថតរូប​ ​បាន​ក្លាយ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​លោក​ ​សៅ​ ​សុភ័ក្ត្រ​ ​ចែករំលែក​នូវ​បទពិសោធន៍​ ​និង​ដំណើរ​នៃ​ចាប់ផ្តើម​ក្នុង​វិ​ស័​យ​បដិសណ្ឋារកិច្ច​លើ​ផ្នែក​ច​ម្អិ​ន​រហូត​ទទួល​បាន​ជ័យ​លា​ភី​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ថែមទៀត​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​៤​ ​ចុងភៅ​ឆ្នើម​ ​សុភ័ក្ត្រ​ ​បាន​ទទួល​ពានរង្វាន់​ “​Best​ ​Master​ ​Chef​ ​at​ ​T​h​e​ ​Best​ ​Award​s, ​Singapore​” ​និង​ថ្មីៗ​នេះ​ ​លោក​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ​ “​Chef​ ​Ambassador​ S​tur​i​a​ ​Ca​via​r” ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ជា​កិច្ច​សន្ទនា​រវាង​ក្រុម​ការងារ​របស់​ ​សូវ​រី​ន​ ​និង​មេ​ចុងភៅ​ ​ដែល​នឹង​ធ្វើឲ្យ​ប្រិយ​មិត្ត​នឹង​ជ្រាប​ព័ត៌មាន​កាន់​ច្បាស់​អំពី​ដំណើរ​ដើមទង​ដែល​បាន​ធ្វើឲ្យ​លោក​​​មាន​ប្រជាប្រិយភាព​៖​

          តើ​អ្វី​ទៅជា​ប្រវត្តិ​ធ្វើម្ហូប​របស់​លោក​នៅ​ក្នុង​វិ​ស័​យ​បដិសណ្ឋារកិច្ច​?
​ខ្ញុំ​បាន​ចាប់ផ្ដើម​អាជីព​របស់​ខ្ញុំ​ដោយធ្វើ​ការ​ជាមួយ​មេ​ចុងភៅ​ល្បី​ៗ​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ភាគច្រើន​លើ​មុខម្ហូប​បែប​លោក​ខាងលិច​។​ ​បន្ទាប់មក​ខ្ញុំ​បាន​ប្ដូរ​មក​ធ្វើ​មុខម្ហូប​ Modern និង Contemporary​ ​ដែល​មានន័យ​ថា​ពីរ​រសជាតិ​រួមបញ្ចូល​គ្នា​តែមួយ​ដែល​ក្នុង​នោះ​ ​មាន​រសជាតិ​អាហារ​អ៊ីតាលី​ ​និង​អាហារ​ខ្មែរ​។ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​មេ​ចុងភៅ​បេសកកម្ម​របស់​ខ្ញុំ​ ​គឺ​ថែរក្សា​ ​និង​លើក​តម្កើង​ឫសគល់​ដ៏​ជ្រាលជ្រៅ​នៃ​ម្ហូប​ទាំងនោះ​ ​ហើយ​បង្កើត​វា​ឡើងវិញ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ ​ដោយ​រក្សា​បាន​នូវ​ស្មារតី​នៃ​ម្ហូប​ខ្មែរ​ឱ្យ​នៅ​ដដែល​ ​ខណៈ​ពេល​ដែល​មានការ​បន្ថែម​បច្ចេកទេស​ ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​។​ ​រាល់​ចំណិត​នៃ​អាហារ​ ​គឺ​ការ​អប​អរសាទរ​នៃ​ម្ហូប​ខ្មែរ​ ​និង​ភាព​រស់រវើក​សម្រាប់​អនាគត​។​

          តើ​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​ឱ្យ​លោក​បង្កើត​មុខម្ហូប​នីមួយៗ​?
​ខ្ញុំ​គិតថា​ការប្រើប្រាស់​គ្រឿងផ្សំ​គោល​ស្រស់​ៗ​ទៅតាម​រដូវ​កាល​។​ ​ខ្ញុំ​មាន​ចំណង់ចំណូលចិត្ត​​ខ្លាំង​លើ​រសជាតិ​ពិសេស​ ​និង​បច្ចេកទេស​ធ្វើម្ហូប​បែប​ខ្មែរ​តាំងពីដើមមក​។​ ​ចាប់ផ្តើម​ពី​ការ​ច​ម្អិ​ន​ការី​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ​រហូតដល់​សា​ឡា​ដដែល​មាន​រសជាតិ​ស្រស់ស្រាយ​ ​ម្ហូប​ខ្មែរ​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​សម្បូរ​បែប​នៃ​មុខម្ហូប​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​និង​មាន​ជីវជាតិ​។​

          តើ​គោលការណ៍​ណែនាំ​អ្វីខ្លះ​ដែល​កំណត់​ទិសដៅ​នៃ​វិធី​សា​ស្រ្ត​ក្នុង​ការ​ធ្វើម្ហូប​?
​មុន​ពេល​ខ្ញុំ​ចាប់ផ្ដើម​បង្កើត​មុខម្ហូប​ថ្មី​មួយ​ ​ខ្ញុំ​តែងតែ​គិតពិចារណា​ឱ្យ​បាន​ច្បាស់លាស់​អំពី​គ្រឿងផ្សំ​សំខាន់​ៗ​ដែល​ខ្ញុំ​ប្រើប្រាស់​ក្នុង​មុខម្ហូប​នោះ​ ​និង​ឱកាស​ដែល​ខ្ញុំ​ត្រូវ​រៀបចំ​ម្ហូប​នោះ​។​ ​ទស្សនវិជ្ជា​របស់​ខ្ញុំ​បន្ទាប់មក​គឺ​ការ​គិត​អំពី​សីតុណ្ហភាព​ ​រសជាតិ​ ​និង​រយៈពេល​នៃ​ការ​ច​ម្អិ​ន​អាហារ​។​

          តើ​លោក​មើលឃើញ​ពី​អនាគត​ម្ហូប​ខ្មែរ​យ៉ាងដូចម្តេច​?
​ក្នុងនាម​ជា​កូនខ្មែរ​ម្នាក់​ ​ខ្ញុំ​ដឹង​ថា​យ៉ាងហោចណាស់​ជនបរទេស​ជាច្រើន​នៅតែ​មិនទាន់​ស្គាល់​ច្បាស់​អំពី​ម្ហូប​របស់យើង​នៅឡើយ​ទេ​។​ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការចូលរួម​ចំណែក​ជំរុញ​ម្ហូប​ខ្មែរ​ ​និង​ចែករំលែក​វា​ទៅកាន់​ពិភពលោក​។​ ​មិនថា​ដោយ​ការ​សរសេរ​អំពី​មុខម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត​ ​ឬ​កា​រដាក់​បង្ហាញ​ម្ហូប​ខ្មែរ​នៅ​លើ​ផែនទីពិភពលោក​នោះ​ទេ​។​ ​គោលដៅ​របស់​ខ្ញុំ​មិនមែន​ត្រឹមតែ​ការ​ផ្សព្វផ្សាយ​អាហារ​នោះ​ទេ​ ​ប៉ុន្តែ​វា​គឺ​ការ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ និង​វប្បធម៌​នៃ​ប្រទេសកំណើត​របស់​ខ្ញុំ​៕​

Image Courtesy : CHEF SOPHEAK


SUGGESTIONS