×

កម្ពុជាបាននាំនូវស្មារតីនៃវប្បធម៌ខ្មែរបង្ហាញលើឆាកអន្តរជាតិ

NEWS 4 hours ago
 
 

          ហ្វេហ្សិន តែងតែមានអត្ថន័យលើសពីសម្លៀកបំពាក់ប្រចាំថ្ងៃ ហើយក៏ជាអត្តសញ្ញាណ វប្បធម៌ មួយដែលបានផ្សារភ្ជាប់ទំនាក់ទំនងនៃការរស់នៅរបស់មនុស្សប្រចាំថ្ងៃផងដែរ។ នៅក្នុងកម្មវិធីការដើរបង្ហាញម៉ូដ "Moscow Fashion Week" ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍លេចធ្លោបំផុតនៅក្នុងប្រព័ន្ធប្រតិទិនសិល្បៈម៉ូដសកលលោក ដែលមិនត្រឹមតែជាការបង្ហាញមួយដែលប្រមូលផ្ដុំនោះទេ ប៉ុន្តែវាគឺជាស្ពានមួយដែលបានភ្ជាប់ទំនាក់ទំនង​រវាងប្រទេសនីមួយៗពីវប្បធម៌ ភាពទំនើបនិយមរវាងអ្នករចនាក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។  

ការផ្សារភ្ជាប់ទំនាក់ទំនងពិភពលោកនៅលើឆាកអន្តរជាតិ

          កាលពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ស្ថិតនៅទីក្រុងមូស្គូបានប្រែក្លាយទៅជាទីក្រុងពោរពេញដោយកម្មវិធីបង្ហាញម៉ូដ។ ទីតាំងល្បីៗមួយចំនួនដូចជា៖ សួនច្បារ Zaryadye Park ដល់សារមន្ទីរ Pushkin State Museum of Fine Arts បានរៀបចំទទួលស្វាគមន៍ម៉ាកយីហោហ្វេហ្សិនជាង ២២០​ម៉ាកមកពីជុំវិញពិភពលោក។ ក្នុងនោះអ្នករចនាម៉ូដពីប្រទេសរុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល តួកគី អាហ្វ្រិកខាងត្បូង អេស្ប៉ាញ កម្ពុជា និងប្រទេសជាច្រើនទៀតបានចែករំលែកទស្សនៈវិស័យរបស់ពួកគេយ៉ាងល្អិតល្អន់ផងដែរ។ អ្នកច្នៃម៉ូដម្នាក់ៗបាននាំយកបំណែកនៃវប្បធម៌របស់ពួកគេមកចូលរួមក្នុងកិច្ចសន្ទនាជាសកល   ដែលមិនមែនត្រឹមតែផ្តោតសំខាន់ទៅលើការរចនាស្ទាយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសន្ទនាមួយដែលភ្ជាប់គ្នារវាងអ្នករចនាម៉ូដមកពីទ្វីបផ្សេងៗគ្នានៅលើឆាកតែមួយ ដោយតាមរយៈការផ្លាស់ប្តូរគំនិតទៅវិញទៅមកលើនិរន្តរភាព នវានុវត្តន៍ឌីជីថល និងការនិទានរឿងវប្បធម៌។

វត្តមានរបស់ប្រទេសកម្ពុជាចូលរួមកិច្ចសន្ទនា

          ក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួម ក្នុងនោះកម្ពុជាក៏មានវត្តមានផងដែរ។ តាមរយៈអ្នករចនាម៉ូដ Phnom Penh Designers Fashion Week គណៈប្រតិភូកម្ពុជាបានឈានជើងចូលឆាកសកលនេះ ដោយនាំមកជាមួយនូវស្មារតីនៃវប្បធម៌ខ្មែរ សិល្បៈហត្ថកម្ម និងភាពច្នៃប្រតិដ្ឋ។   សម្រាប់កម្ពុជា ការចូលរួមនេះមានអត្ថន័យលើសពីវត្តមានទៅទៀតក៏ព្រោះតែជាឱកាសដ៏ល្អមួយក្នុងការចែករំលែកគំនិតផ្សេងៗនៃការរចនាដែលទាក់ទងនឹងការបំផុសគំនិតពីបេតិកភណ្ឌជាមួយទស្សនិកជនអន្តរជាតិ និងដើម្បីបង្ហាញពីរបៀបដែលម៉ូដកម្ពុជាកំពុងវិវឌ្ឍ ដោយបានបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពទំនើបនិយមផងដែរ។

ការទទួលបានូវបទពិសោធន៍នានាពីការចូលរួម

          កម្ពុជាបានត្រឡប់មកវិញជាមួយនឹងបទពិសោធន៍ និងទស្សនៈថ្មីៗជាច្រើនដែលឃើញផ្ទាល់ ពីរបៀបដែលប្រទេសដទៃទៀតធ្វើការសហការគ្នា ការរៀបចំម៉ាកយីហោរបស់ពួកគេ និងប្រើប្រាស់ម៉ូដហ្វេហ្សិនដែលមិនមែនត្រឹមតែជាការដើរបង្ហាញម៉ូដនោះទេ។   កម្ពុវជាក៏មានគម្រោងសួរគណៈប្រតិភូដោយផ្ទាល់អំពីបទពិសោធន៍របស់ពួកគេពីរបៀបដែលបានបង្កើតបណ្តាញហ្វេហ្សិននេះ ក៏ដូចជាការបទពិសោធន៍នៃការសិក្សាផ្នែកសំខាន់ៗដែលមានក្នុងផ្នែកហ្វេហ្សិននេះ និងការអនុវត្តជាសកលមួយដែលអាចសម្របបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីប្រកបដោយការច្នៃប្រតិដ្ឋរបស់កម្ពុជា។ ការចែករំលែករបស់ពួកគេនឹងជួយរៀបចំផែនការដ៏ល្អបំផុតសម្រាប់កម្ពុជាដែលអាចពង្រីក ភ្ជាប់ទំនាក់ទំនង និងប្រកួតប្រជែងជាអន្តរជាតិ។

ហេតុអ្វីផ្នែកនេះសំខាន់សម្រាប់កម្ពុជា?

          សម្រាប់កម្ពុជា Moscow Fashion Week គឺជាភស្តុតាងមួយដែលថាពិភពលោកកំពុងចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានេះដែល កម្ពុជាក៏មានកន្លែងសម្រាប់ តម្បាញសូត្រ សិល្បៈហត្ថកម្ម និងការរចនានៃអត្តសញ្ញាណ។

          ទីក្រុងមូស្គូបានបង្ហាញពីភាពអស្ចារ្យដែលអាចធ្វើទៅបាននៅពេលដែលទីក្រុងមួយបើកចំហរខ្លួនឯងជាឆាកសម្រាប់ពិភពលោក។ សម្រាប់កម្ពុជា ក៏អាចក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរនោះដែរ មិនមែនត្រឹមតែជាការបង្ហាញភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាស្វែងរកឳកាស មួយនៅក្នុងឧស្សាហកម្មហ្វេហ្សិនសកលលោក។

           ហ្វេហ្សិន គឺនៅស្នូលមួយដែលបង្ហាញពីរឿងរ៉ាវ និងទំនាក់ទំនងផ្សេងៗ។ បច្ចុប្បន្ននេះ កម្ពុជាបានឈានជំហានមួយដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងហ្វេហ្សិនទៅកាន់ពិភពលោក។

Article by Shasne Suleimanova / Translated by: Sivly Pan (Emilie)


SUGGESTIONS