ស្ថិតនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោ កាហ្វេរោងព្រែកហូរជាទីកន្លែងដ៏ស្រស់ត្រកាលក្នុងធម្មជាតិដែលកំពុងរង់ចាំស្វាគមន៍អ្នកជាមួយនឹងភេសជ្ជៈ និងអាហារសម្រន់ឈ្ងុយឆ្ងាញ់ និងជួយបំបាត់ភាពនឿយហត់របស់អ្នកដ៏មានប្រសិទ្ធភាពមួយរំពេចតែម្តង។
កាលបើអតិថិជនបានអញ្ជើញមកដល់ កាហ្វេរោងព្រែកហូរ គេតែងងាកមកចាប់អារម្មណ៍ជាមួយនឹងរោងឬស្សីដ៏ស្រស់ស្អាតដែលកាន់តែធ្វើឲ្យអតិថិជនទទួលបាននូវអារម្មណ៍ប្រៀបបានដូចកំពុងស្ថិតនៅក្នុងរីស្សតមួយកន្លែងដែលហុំព័ន្ធទៅដោយធម្មជាតិជុំវិញខ្លួនដែលខុសពីហាងកាហ្វេផ្សេងទៀតផងដែរ។ ក្រៅពីរោងឬស្សី ក៏នៅមានការរៀបចំតុបតែងតុកៅអីជាច្រើនកន្លែងដែលនឹងបង្វែរអារម្មណ៍របស់អ្នកទៅកាន់ការបោះតង់ក្នុងព្រៃដ៏ប្លែកភ្នែក ហើយថែមទាំងធ្វើឲ្យអ្នកកាន់តែមានភាពស្និទ្ធស្នាល និងពេលវេលាល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ថែមទៀត។
ទន្ទឹមនឹងទីកន្លែងដែលមិនត្រឹមតែផ្តល់នូវផាសុកភាព អមដោយបរិយាកាសដ៏ស្រស់ស្អាតបែបនេះដែរ ពិតជាស័ក្តិសមបំផុតជាមួយនឹងភេសជ្ជៈប្រចាំ កាហ្វេរោងព្រែកហូរដែលមានដូចជា៖ កាហ្វេរោង (ធ្វើពីកាហ្វេទឹកដោះគោខាប់) សូដាស្វាយ (ច្នៃពីផ្លែស្វាយទុំស្រស់) និងសូដាគូលេន រួមជាមួយនឹងអាហារសម្រន់ដែលតែងតែចម្អិនថ្មីៗជារៀងរាល់ថ្ងៃ និងនំដុតដែលភាគច្រើនតែងមានប្រភេទនំឆ្លាស់គ្នាដូចជា៖ Blueberry, Banana, Carrot ប្រើគ្រឿងផ្សំគោលពីបន្លែ ផ្លែឈើស្រស់ៗក្នុងស្រុក។
ជាអាទិ៍ កាហ្វេរោងព្រែកហូរ កំពុងតែស្ថិតនៅក្នុងការបើកដំណើរការសាកល្បងជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៦ល្ងាចផងដែរ៕
Article by Sivly Pan