សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានក្តីសោមនស្សរីករាយក្នុងការបង្ហាញម៉ឺនុយថ្មីដែលបំផុតគំនិតច្នៃប្រតិដ្ឋក្រោមប្រធានបទ “Passport Cocktail & Metro-Bar” នៅមេត្រូប៉ូល អាន់ដឺក្រោន ជាបារក្រោមដីដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ជាកន្លែងកម្សាន្តដែលមានរចនាប័ទ្មស្រដៀងទៅនឹងទីក្រុងប៉ារីសនាសម័យដើមទសវត្សរ៍ទី២០ ផ្ទៃខាងក្នុងមានភាពទាក់ទាញ ប្រណិត ទំនើប ទាន់សម័យ ល្អបំផុតសម្រាប់ការជួបជុំគ្នា។
ចាប់ពីខែតុលានេះតទៅ លោកអ្នកអាចអញ្ជើញភ្លក់រសជាតិ Passport Cocktail ថ្មី ៧ប្រទេសជុំវិញពិភពលោក។ ម៉ឺនុយ Passport Cocktail នេះត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដើម្បីបង្ហាញពីអារម្មណ៍ និងរសជាតិដ៏ពិសេសនៃប្រទេសនីមួយៗ ចាប់ពីភាពឧត្តុង្គរបស់បារាំង ប្រទេសអាល្លឺម៉ង់ រហូតដល់រសជាតិហឹររបស់ប្រទេសម៉ិចសិកូ និងភាពស្រស់ស្អាតរបស់ប្រទេសជប៉ុន គ្រប់ Passport Cocktail នីមួយៗបានបង្ហាញពីប្រវត្តិនៃមេត្រូបារ ដោយផ្អែកលើវប្បធម៌ក្នុងតំបន់ ឬទីតាំងជិតបណ្តាញដឹកជញ្ជូនសាធារណៈ។ ការឆ្លុះបញ្ចាំងពី Montreal Metro ប្រទេសកាណាដា ឬភាពទាក់ទាញដ៏អស្ចារ្យនៃសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោក Sandeep Jinarajan, នាយកផ្នែកអាហារ និងភេសជ្ជៈនៃ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា “មេត្រូប៉ូល អាន់ដឺក្រោន មិនមែនជាបារធម្មតា ប៉ុន្តែយើងបានផ្តល់ជាបទពិសោធន៍មួយ”។ “ជាមួយម៉ឺនុយ Passport Cocktail នេះយើងផ្តល់ឱកាសឱ្យភ្ញៀវរបស់យើងបានធ្វើដំណើរជុំវិញពិភពលោកតាមរយៈរសជាតិ ក្នុងបរិយាកាសដ៏ជិតស្និទ្ធនៃទីក្រុងនីមួយៗ និងមិនអាចបំភ្លេចបាន។”
មេត្រូប៉ូល អាន់ដឺក្រោន ជាគោលដៅកម្សាន្តពេលរាត្រីឈានមុខគេនៅក្នុងរាជធានីភ្នំពេញ ជាមួយនិងស្រាក្រឡុកថ្មី មុខម្ហូបថ្មី៖ ក្រោមប្រធានបទ លិខិតឆ្លងដែន។ លើសពីនេះទៅទៀត មេត្រូប៉ូល អាន់ដឺក្រោន ក៏ទទួលរៀបចំកម្មវិធីផ្សេដូចជា៖ ខួបកំណើត ជប់លៀងលក្ខណៈឯកជន និងព្រឹត្តិការណ៍ផ្សេងៗជាដើម។
ទីតាំង៖ នៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបើកបម្រើជារៀងរាល់ថ្ងៃអង្គារ រហូតដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ល្ងាចតទៅទំនាក់ទំនងកក់៖ ០៩៧ ៣៥០ ១២៣៤ ឬតាមរយៈ Facebook៖ @hyattregencyphnompenh @metropoleunderground
Advertising Article