×

សម្រាក​លំហែ​កាយ​ជាមួយ​សត្វ​ ​Cap​y​bar​a​ ​និង​រសជាតិ​ភេសជ្ជៈ​ប្រចាំ​ ​Cap​y​bar​a​ ​Hotel​ & ​Ca​f​é

TRAVEL & LIVING 5 hours ago
 
 

          Cap​y​bar​a​ ​Hotel​ & ​Ca​f​é ​មានទី​តាំង​ដ៏​វិសេសវិសាល​ដែល​ស្ថិតនៅ​ទៅ​ក្រុង​សៀមរាប​ ​បាន​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៦​ ​កន្លងទៅ​នេះ​។​ ​ភ្ញៀវ​គ្រប់រូប​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​មួយ​បែប​ទៀត​រវាង​ការថែទាំ​ពី​សេវាកម្ម​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​ ​និង​ការរស់នៅ​ក្បែរ​សត្វ​ ​Cap​y​bar​a​ ​ដែល​ជា​សត្វ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​មាន​ដើមកំណើត​ពី​តំបន់​អាមេរិក​ខាងត្បូង​។​ ​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ការ​មក​ក​ម្សាន្ត​នៅ​ទីនេះ​មាន​ភាព​កក់ក្ដៅ​ ​និង​សុវត្ថិភាព​បំផុត​នោះ​ ​គឺ​ការ​យកចិត្តទុកដាក់​ពីសំណាក់​អ្នកថែទាំ​សត្វ​ដែល​មាន​ជំនាញ​ច្បាស់លាស់​គឺ​ ​Ale​x ​និង​ ​M​o​l​l​y​ ​ដែល​ពួកគាត់​គឺជា​អ្នកចាំ​ជួយ​សម្របសម្រួល​ ​និង​ផ្ដល់​ចំណេះ​ដឹង​ផ្សេងៗ​បន្ថែម​ដល់​ភ្ញៀវ​ក្នុង​អំឡុង​ពេល​មក​ក​ម្សាន្ត​ជាមួយនឹង​សត្វ​ ​Cap​y​bar​a​។​

          ដំណើរ​ដើមទង​នៃ​ទីតាំង​នេះ​ ​ចាប់ផ្ដើម​ចេញពី​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​របស់​ស្ថាបនិក​នៅ​ទីនេះ​ចំពោះ​សត្វ​ ​និង​បំណង​ប្រាថ្នា​ចង់​បង្កើត​នូវ​ទំនាក់ទំនង​ដ៏​មានន័យ​រវាង​មនុស្ស​ ​និង​ធម្មជាតិ​។​ ​ស្ថាបនិក​សណ្ឋាគារ​ក៏បាន​ផ្ដល់​ទំនុក​ចិត្ត​ទាំងស្រុង​ទៅលើ​លោក​ឪពុក​របស់​ខ្លួន​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​សត្វ​ ​និង​រុក្ខជាតិ​ ​ដើម្បី​ដឹកនាំ​ការ​សាងសង់​ជម្រក​សម្រាប់​សត្វ​ ​Cap​y​bar​a​ ​ទាំងនេះ​។​ ​ជម្រក​ទាំងអស់​ត្រូវ​បាន​រៀបចំ​ឡើងជា​ ​អូ​អាស៊ី​ស​ឯកជន​ ​ដែល​មាន​អាង​ទឹកធំ​ទូលាយ​សម្រាប់​ ​Cap​y​bar​a​ ​ហែ​លលេង​ ​និង​ត្រាំទឹក​ដោយសេរី​ ​ព្រមទាំង​មាន​កន្លែង​សម្រាប់​សម្រាក​ដែល​មាន​ម្លប់ត្រជាក់​ ​និង​ការ​គ្រប់គ្រង​សីតុណ្ហភាព​យ៉ាង​ត្រឹមត្រូវ​។​ ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​ ​ទីនេះ​ក៏មាន​លោក​ ​Ma​x ​ដែល​ជា​អ្នកជំនាញ​គ្រប់គ្រង​ ​ដែល​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​ចង្រៃ​ផង​ដែរ​ ​លោក​​​មាន​បទពិសោធន៍​ពី​ប្រទេស​បារាំង​ ​ដើម្បី​ការពារ​ជម្រក​ពី​សត្វ​កកេរ​ផ្សេងៗ​ ​ឬ​សត្វ​ដែល​អាចប​ង្ក​គ្រោះថ្នាក់​ដល់​សត្វ​ចិញ្ចឹម​។​

​          ក្រៅពី​បទពិសោធន៍​ជាមួយ​សត្វ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ ​ហាង​កាហ្វេ​ដែល​ស្ថិតនៅ​ចំកណ្ដាល​នៃ​សណ្ឋាគារ​ ​ក៏​ជា​ចំណុច​ទាក់ទាញ​ដែល​មិន​អាច​រំលង​បាន​។​ ​រាល់​ភេសជ្ជៈ​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​សម្រិតសម្រាំង​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ស្រស់​ៗ​នៅ​ទីនេះ​ផ្ទាល់​។​ ​ភេសជ្ជៈ​ដែល​ជា​អត្តសញ្ញាណ​ប្រចាំ​ហាង​គឺ​ ​Mango​ ​Match​a​ ​ដែល​ប្រើប្រាស់​ម្សៅ​ ​Match​a​ ​គុណភាព​ខ្ពស់​ម៉ាក​ ​Mar​i​ko ​លាយ​បញ្ចូល​គ្នា​ជាមួយ​គ្រី​ម​ស្វាយ​ធ្វើ​ដោយដៃ​ ​និង​មាន​បន្ថែម​សាច់​ស្វាយ​ស្រស់​ពីលើ​។​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រសជាតិ​ឈ្ងុយ​នៃ​តែ​ ​H​oj​i​c​h​a​ ​ជាមួយ​ទឹកដោះគោ​ ​Oat​ ​និង​ទឹកដោះគោខាប់​ ​គឺជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​ដែល​ផ្ដល់​នូវ​ភាព​ផ្អែម​ស្រទន់​ ​និង​ភាព​រលោង​នៃ​រសជាតិ​។​ ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ ​ហាង​កាហ្វេ​ក៏បាន​ប្រើប្រាស់​គ្រាប់​កាហ្វេ​ដែល​បាន​មកពី​សិប្បកម្ម​លីង​កាហ្វេ​ក្នុងស្រុក​គឺ​ ​T​h​e​ ​Bean​ ​Embassy​ ​ដែល​ជា​ការ​គាំទ្រ​ដល់​ផលិតផល​ក្នុងស្រុក​ផង​ដែរ​។​ ​លើស​ពី​នេះ​ ម៉ឺ​នុយ​តាម​រដូវ​កាល​របស់​ហាង​តែងតែ​ផ្លាស់ប្ដូរ​ទៅតាម​កសិផល​ត្រូពិ​ច​របស់​កម្ពុជា​ ​ដើម្បី​ផ្ដល់​នូវ​ភាព​ថ្មី​ប្លែក​សម្រាប់​ភ្ញៀវ​ជានិច្ច​។

          បទពិសោធន៍​នៅ​ទីនេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​ទាំង​ភ្ញៀវ​ស្នាក់​នៅ​ ​និង​ភ្ញៀវ​ដែល​ចូល​មក​ក​ម្សាន្ត​ត្រឹមតែ​មួយថ្ងៃ​។​ ​សម្រាប់​ភ្ញៀវ​សណ្ឋាគារ​ ​ការ​ទស្សនា​ ​និង​ការ​លេង​ជាមួយ​សត្វ​គឺជា​សេវាកម្ម​ដែល​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ​ ​និង​គ្មាន​កំណត់​ដង​ឡើយ​។​ ​ចំណែក​ឯ​ភ្ញៀវ​ទូទៅ​ ​អាច​ជ្រើសរើស​ទិញ​សំបុត្រ​ ​Full​ ​Cap​y​bar​a​ ​Experience​ ​ក្នុង​តម្លៃ​ ​១​០​ ​ដុល្លារ​សម្រាប់​ម្នាក់​ ​ឬ​កញ្ចប់​គ្រួសារ​តម្លៃ​ ​៣​០​ ​ដុល្លារ​ ​ដែល​សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​ធំ​ ​២​ ​នាក់​ ​និង​កុមារ​ ​២​ ​នាក់​។​ ​សំបុត្រនេះ​មិន​ត្រឹមតែ​សម្រាប់​ការ​ផ្តល់​ចូល​ទស្សនា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​រួមបញ្ចូល​ទាំង​ការ​លេង​ជាមួយ​សត្វ​ជាឯក​ជន​ ​ការ​ផ្ដល់​ចំណី​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អ្នកថែទាំ​ ​ការ​ថតរូប​ ​និង​ទទួល​បាន​កា​ដូ​អនុ​ស្សា​វ​រី​យ៍​ផង​ដែរ​។​

          ​ដើម្បី​ធានា​ថា​ទាំង​ភ្ញៀវ​ ​និង​សត្វ​រីករាយ​ ​និង​សុវត្ថិភាព​ ​គ្រប់​ភ្ញៀវ​ទាំងអស់​នឹង​ទទួល​ការណែនាំ​ពី​ ​Ale​x ​ឬ​ ​M​o​l​l​y​ ​អំពី​ច្បាប់​វិ​ន័យ​មួយ​ចំនួន​ផង​ដែរ​។​ ​ភ្ញៀវ​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​ភាព​ទន់ភ្លន់​ ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​លាង​ស​ម្អា​តដៃ​ឱ្យ​បាន​ស្អាត​ ​និង​មិន​ត្រូវធ្វើ​ចលនា​បង្ក​ឱ្យ​សត្វ​ផ្អើល​ឡើយ​។​ ​សុខុមាលភាព​របស់​សត្វ​ ​Cap​y​bar​a​ ​គឺជា​អ្វី​ដែល​កំណត់​នូវ​ដំណើរការ​នៃ​សកម្មភាព​នីមួយៗ​ ​បើ​ពួកវា​ត្រូវការ​កន្លែង​ឯកជន​ ​យើង​ត្រូវ​គោរព​តាម​តម្រូវ​ការ​របស់​ពួកវា​។​ ​យ៉ាងណាមិញ​ ​Cap​y​bar​a​ ​Hotel​ & ​Ca​f​é ​គឺជា​ទីតាំង​ដែល​ផ្តល់​រាល់​ព័ត៌មាន​លម្អិត​សម្រាប់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​មានបំណង​ចូលរួម​ទស្សនា​ ​ហើយ​ទីនេះ​ក៏បាន​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ទី​មុន​មក​៕​

Article​ ​by​ S​i​v​l​y​ ​Pan​ (​E​m​i​l​y​ S​i​v​)


SUGGESTIONS