×

អាការៈ​មួយ​ប្រភេទ​ដែល​ធ្វើឲ្យ​មនុស្ស​ងងុយគេង​គ្រប់ពេល​ហើយ​គ្រប់គ្នា​ច្រលំ​ថា​ជា​ជំងឺ​ខ្ចិល​

TRAVEL & LIVING 5 years ago
 
 

​            ឧស្សាហ៍​ស្ងាប​ឬ​ងងុយគេង​គ្រប់ពេលវេលា​មិនថា​ ​ថ្ងៃ​ឬ​យប់​ ​សូម្បីតែ​ហូបបាយ​ ​បើកបរ​ ​អាន​សៀវភៅ​ ​អង្គុយលេង​ ​ជជែកគ្នា​លេង​ឬក៏​ធ្វើអ្វី​មួយ​ ​ហើយ​ប្រសិនបើ​ពេលយប់​វិញ​គេង​ភ្ញាក់​ៗ​ជាច្រើនលើក​ច្រើន​សារ​ដោយសារតែ​គ្រាប់ភ្នែក​ធ្វើ​ចលនា​ជា​ញឹកញាប់​នៅពេល​បិទ​ភ្នែក​ ​នេះ​គឺជា​អាការៈ​ ​ធម្មជាតិ​មួយ​ប្រភេទ​ដែលគេ​ហៅថា​ណា​កូ​ឡេប​ស៊ី​ ​(​Nacolapsy​)​។​ ​បើ​ទោះបីជា​មនុស្សម្នាក់​ដែល​ព្យាយាម​ចូលគេង​ឲ្យ​លឿន​ពី​ព្រលប់​ ​លេបថ្នាំ​ងងុយគេង​ ​ឬក៏​ខំប្រឹង​រក​វិ​ធី​ផ្សេង​ៗ​ដើម្បីឲ្យ​គេង​ឲ្យបាន​ស្កប់ស្កល់​នៅពេល​រាត្រី​យ៉ាងណា​ក្តី​ ​ក៏​អ្នក​ដែល​កើត​ណា​កូ​ឡេប​ស៊ី​នៅតែ​មិន​អាច​ដេក​ពេញភ្នែក​បាន​នេះ​ក៏​ព្រោះតែ​ខួរក្បាល​ ​បាន​បាត់បង់​នូវ​ការ​ ​គ្រប់គ្រង​ក្នុង​ការ​បញ្ចេញ​ជាតិគីមី​ដែល​ធ្វើឲ្យ​យើង​ងងុយគេង​។​ ​អាការៈ​បែបនេះ​ជា​ញឹកញាប់​វា​តែងតែ​ធ្វើឲ្យ​យើង​ងងុយគេង​ ​នឹង​បង្ខំចិត្ត​គេង​យ៉ាងហោចណាស់​ ​១៥នាទី​ ​ទើប​ធ្វើឲ្យ​យើង​ត្រលប់​មកស​ភាព​ដូច​មនុស្ស​ធម្មតា​វិញ​។​ ​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា​ ​ជាទូទៅ​អាការៈ​ប្រភេទ​នេះ​ភាគច្រើន​កើតមានឡើង​ជាមួយនឹង​មនុស្ស​ចន្លោះ​ចាប់ពី​អាយុ​ ​១៥ឆ្នាំ​ ​រហូតដល់​ ​៣៥ឆ្នាំ​ ​ដែល​ជា​វ័យ​ពេញកម្លាំង​និង​ជា​វ័យ​ដែល​មមាញឹក​ខ្លាំង​បំផុត​ក្នុង​ជីវិត​។​ ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ណា​កូ​ឡេប​ស៊ី​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យដឹង​ថា​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ដែល​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ​ឬ​ជាតិពុល​មួយចំនួន​នោះ​ ​បាន​បក​មក​ប្រឆាំង​ជាមួយនឹង​ប្រូតេអ៊ីន​ម្យ៉ាង​ដែល​ហៅថា​ ​Trib​ ​2​។​ ​Trib​ ​2​ ​គឺជា​សារធាតុ​ម្យ៉ាង​ដែល​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការគ្រប់គ្រង​ដំណេក​ ​ដែល​វា​បាន​បញ្ចេញ​នូវ​សារធាតុគីមី​ល្អ​មួយ​ទៅ​ខួរក្បាល​ ​ធ្វើឲ្យ​យើង​ងងុយគេង​នេះឯង​។​ ​ដូច្នេះ​បានន័យ​ថា​ ​ណា​កូ​ឡេប​ស៊ី​ ​បាន​ធ្វើឲ្យ​ខួរក្បាល​បាត់បង់​នូវ​ជំនួយការ​ដ៏​សំខាន់​មួយ​ដែល​តែងតែ​ដាស់តឿន​ខ្លួន​ឲ្យ​សម្រាក​ ​ហើយ​បាន​ធ្វើឲ្យ​ខួរក្បាល​បាត់បង់​ការគ្រប់គ្រង​ដំណេក​របស់​ខ្លួន​និង​លែង​ដឹង​ពេលវេលា​ទទួល​ដំណេក​ឲ្យ​ពិតប្រាកដ​។​ ​ទាំងអស់​នេះ​បាន​បង្ក​ឲ្យ​សារពាង្គកាយ​ចុះ​ខ្សោយ​ ​ហើយក៏​មាន​អ្នកខ្លះ​ឆាប់​ប្រតិកម្ម​អារម្មណ៍​រហ័ស​ដែល​បង្ក​ឲ្យ​ពួកគេ​សើច​ទាំង​គ្មាន​ហេតុផល​ ​ក្រោយមក​ក៏​ទន់ដៃទន់ជើង​ ​រួច​ក៏​ដួល​មួយសន្ទុះ​ទើប​ដឹងខ្លួន​ឡើងវិញ​។​ ​នៅ​មានក​ត្តា​ជាច្រើន​ទៀត​ដែល​ធ្វើឲ្យ​មនុស្សម្នាក់​កើត​នូវ​អាការៈ​ ​ណា​កូ​លេប​ស៊ី​នេះ​តួរ​យ៉ាងដូច​ជា​៖​ ​ស្ត្​រេស​ខ្លាំង​,​ ​ការ​ផ្លាស់​ប្តូ​អ​រម៉ូ​នដើម្បី​ភាព​ពេញវ័យ​,​ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំ​ងឺ​ផ្សេង​ៗ​ ​ពិសេស​នោះ​គឺ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ជ្រូក​ ​(​H1N1​)​ ​ព្រោះ​វ៉ាក់សាំង​ប្រភេទ​នេះ​បាន​ចូល​ទៅ​បំផ្លាញ​នូវ​សារធាតុគីមី​ដែល​ធ្វើឲ្យ​ងងុយគេង​របស់​ខួរក្បាល​នេះឯង​។​ ​ណា​កូ​ឡេប​ស៊ី​ ​អាច​ប៉ះពាល់​ខ្លាំង​ហើយ​ធ្វើ​ ​កម្លាំង​សាច់ដុំ​ក​ ​សាច់ដុំ​មុខ​ ​ភ្នែក​ ​និង​តាម​សន្លាក់​ផ្សេង​ៗ​លែង​ស្តាប់​បញ្ជា​ ​ដែល​ធ្វើឲ្យ​យើង​ជួន​មាន​សភាព​ស្វាហាប់​ ​ជួន​ទន់ខ្សោយ​ ​ហើយ​តែងតែ​ងងុយគេង​ជា​ញឹកញាប់​។​ ​ដូចនេះ​ប្រសិនបើ​អ្នកមាន​អាការៈ​ងងុយគេង​គ្រប់ពេលវេលា​ ​សម្រាក​មិន​ស្កប់ស្កល់​ ​ដេក​ភ្ញាក់​ៗ​ជាច្រើន​ដង​នៅពេល​រាត្រី​ ​អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បានការ​ព្យាបាល​។​ ​យ៉ាងណាមិញ​អ្នកស្រាវជ្រាវ​ក៏បាន​ដាស់តឿន​រំឭក​ឲ្យ​ឧស្សាហ៍​ធ្វើលំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ ​ព្យាយាម​ធ្វើ​សម្មា​ធិ​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS