×

គ្រាន់តែបង្ហាញគន្លឹះផាត់មុខងាយៗ បានធ្វើឲ្យយុវតី ជា ស្រីនា ក្លាយជាតារា YouTube ល្បីក្នុងរយៈពេលដ៏ខ្លី

NEWS 4 years ago
 
 

          ភាព​ក្រ​ម៉ិ​ចក្រ​មើម​រួម​ជាមួយ​ការ​បង្ហាញ​នូវ​អត្ត​ចរិ​កពី​ធម្មជាតិ​រួមផ្សំ​ជាមួយ​ការ​តាំងចិត្ត​នឹង​មាន​គោលជំហរ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ទៅកាន់​សុភាពនារី​គ្រប់រូប​ បាន​ធ្វើ​ឱ្យ​យុវតី​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ក្នុង​ការ​ច្នៃប្រឌិត​វីដេអូ​Make​ up​ ជា​ ស្រី​នា​ ទទួល​បាន​ភាព​ជោគជ័យ​ក្លាយជា​តារា​យូ​ធូប​ក្នុងរយៈពេល​ដ៏​ខ្លី​

          ក្រឡេកមក​តារា​យូ​ធូប​ (YouTuber​) នៅ​កម្ពុជា​ឬហៅ​ថា​អ្នកធ្វើ​វីដេអូ​ YouTube​  ​;មួយ​រយៈ​ចុងក្រោយ​នេះ​យើង​សង្កេតឃើញ​ថា​មាន​យុវជន​យុវតី​ជាច្រើន​បាន​បង្កើត​វីដេអូ​ខ្លី​ៗប្លែក​ៗបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ YouTube​ ដោយ​ផ្តោត​ទៅលើ​ប្រធាន​បទ​ផ្សេង​ៗគ្នា​ អ្នកខ្លះ​ផ្តោត​លើ​ដំណើរ​កម្សាន្ត​ អ្នកខ្លះ​ផ្តោត​លើ​វីដេអូ​កំប្លែង​ ហើយ​ខ្លះទៀត​ក៏​ផ្តោត​លើ​សុខភាព​និង​សម្រស់​ជាដើម​។ យ៉ាងណាមិញ​ ក្នុងចំណោម​ YouTuber​ កម្ពុ​ជា​ល្បី​ៗ ជឿជាក់​ថា​ប្រិយមិត្ត​ ជាពិសេស​យុវវ័យ​ប្រាកដជា​ស្គាល់​នូវ​យុវតី​ YouTuber​ វ័យក្មេង​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​ច្បាម​ប្រជាប្រិយ​ភាព​តាមរយៈ​ការ​ធ្វើ​វីដេអូ​ទាក់ទិន​នឹង​ការ​តុបតែង​មុខ​ ហើយក៏​ជា​សិស្ស​ជាប់​និទ្ទេស​ A អាយ​ដល​របស់​សិស្ស​ប្អូន​គ្រប់រូប​នោះ​គឺ​កញ្ញា​ ជា​ ស្រី​នា​។  ​;លេចមុខ​មាត់​លើ​បណ្តាញ​សង្គម​ YouTube​ ជាមួយ​គណនី​ផ្លូវការ​ SreyNea​ Nea​ មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ក៏​ទទួល​បាន​ការ​គំា​ទ្រ​យ៉ាង​ខ្លាំង​ដោយមាន​អ្នក​ចុច​ចូល​ទស្សនា​វីដេអូ​រាប់​ម៉ឺន​រាប់​សែន​នាក់​មិនចាញ់​ YouTuber​ រៀមច្បង​ឡើយ​ ចុះ​តើ​អ្វីទៅ​ដែល​ជំរុញ​ឲ្យ​ស្រី​នា​ក្លាយជា​ YouTuber​ ទទួល​បាន​ប្រជាប្រិយ​ភាព​ក្នុងរយៈពេល​ដ៏​ខ្លី​? ​; ហើយ​ក្រៅពី​ផ្តោត​លើ​ប្រធានបទ​សម្រស់​ តើ​វីដេអូ​របស់​កញ្ញា​បាន​ផ្តល់​ជា​សារ​អ្វីខ្លះ​ចំពោះ​អ្នកទស្សនា​?។

          ជាមួយនឹង​វីដេអូ​បង្ហាញ​ពី​ការ​តុបតែង​មុខ​ច្រើន​ស្ទីល​ច្រើនបែប​លាយឡំ​នឹង​ជីវិត​ប្រចាំថ្ងៃ​ បើស​រុ​បម​កទល់​បច្ចុប្បន្ន​យុវតី​ ជា​ ស្រី​នា​ បាន​បង្កើត​និង​បង្ហោះ​នៅ​លើ​គណនី​ YouTube​ ផ្ទាល់ខ្លួន​ប្រមាណ​ជា​ ៥៣​ វីដេអូ​ ក្នុង​នោះ​វីដេអូ​ដែល​ធ្វើឲ្យ​ប្រជាប្រិយ​ភាព​របស់​កញ្ញា​ចាប់ផ្តើម​ផ្ទុះ​មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន​គឺ​វីដេអូ​ទី៣ដែល​បង្ហាញ​ពី​ការប្រកួត​តុបតែង​មុខ​គ្មាន​កញ្ចក់​ថត​រួមគ្នា​ជាមួយនឹង​អ្នកម្តាយ​របស់​កញ្ញា​។ ដោយមាន​ទេពកោសល្យ​ពូកែ​វោហារ​លាយឡំ​កាយវិការ​ក្រមិចក្រមើម​ ចេះ​កំប្លែង​និង​ជ្រើសរើស​ប្រធានបទ​ត្រូវចិត្ត​អ្នកទស្សនា​ផង​នោះ​ វីដេអូ​របស់​យុវតី​រូប​នេះ​ចេះតែ​ទទួល​បានការ​គាំទ្រ​ជាបន្តបន្ទាប់​រហូត​មាន​អ្នក​ចុច​ Subscribe​ ដល់ទៅ​ 147K​ ឬស្មើនឹង១០មឺុន៤ពាន់៧រយ​នាក់​ក្នុងរយៈពេល​ត្រឹមតែ​ជាង១ឆ្នាំ​ប៉ុណ្ណោះ​។ ជំនួប​ជាមួយនឹង​សូ​វរីន​ ស្រី​នា​ បាន​លើកឡើង​ថា​ « ក៏​ព្រោះតែ​ពាក្យ​ប៉ុន្មាន​ឃ្លា​របស់​ម៉ាក់​ខ្ញុំ​ ធ្វើ​ទៅ​មិន​អី​ទេ​! វា​មិន​ជាប់ទោស​ទេ​! យ៉ាងច្រើន​លុបចោល​! បាន​ច្រានចោល​អារម្មណ៍​ដែល​ខ្ញុំ​ធ្លាប់តែ​ខ្លាច​ធ្វើ​ទៅ​មិនល្អ​ ខ្លាច​គេ​មិន​ពេញចិត្ត​ ឲ្យមានកម្លាំង​ចិត្ត​បង្កើត​វីដេអូ​មានការ​គាំទ្រ​មកដល់​សព្វថ្ងៃ​»។ ជាក់ស្តែង​ ស្រី​នា​បាន​ចាប់ផ្តើម​ធ្វើ​វីដេអូ​ដំបូង​បំផុត​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨​ អ្វី​ដែល​សំខាន់​ទៀត​នោះ​មិនថា​ការ​ថត​ ការរៀបចំ​ប្លង់​ និង​ការ​កែសម្រួល​វីដេអូ​គឺ​ស្រី​នា​ជា​អ្នកធ្វើ​ដោយខ្លួនឯង​ទាំងអស់​។ ការ​ថត​វីដេអូ​ប្រកបដោយ​គុណភាព​និង​ភាព​ទាក់ទាញ​ ​; អ្នកបង្កើត​វីដេអូ​ YouTube​ វ័យ​ ១៩ឆ្នាំ​រូប​នេះ​រមែង​រិះរក​ប្រធាន​បទ​សប្បាយ​ៗ បង្ហាញ​ពី​តិច​និច​និង​ផលិតផល​ច្បាស់លាស់​ ពិសេស​ប្រកាន់​គោលការណ៍​ចង់​ឲ្យ​អ្នកទស្សនា​ទទួល​បាន​ចំណេះដឹង​លើស​ពី​ការ​តុបតែង​មុខ​ ឬយ៉ាងហោចណាស់​ស្គាល់​នូវ​របស់​ប្រើប្រាស់​ក្នុង​ការ​តុបតែង​មុខ​ជាដើម​។ មិន​ត្រឹមតែ​ពាំនាំ​ចំណេះដឹង​សម្រស់​ ស្រី​នា​ដែល​ជា​សិស្ស​ប្រឡងជាប់​និទ្ទេស​ A ឆ្នាំ២០១៨​ ក៏​រមែង​ធ្វើ​វីដេអូ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​ត្រៀមខ្លួន​ប្រឡង​បាក់ឌុប​ ក៏ដូចជា​គន្លឹះ​សិក្សា​នៅ​មហាវិទ្យាល័យ​ដល់​ប្អូន​ៗជំនាន់​ក្រោយ​ផង​ដែរ​។ ជា​អ្នកបង្កើត​ប្រធានបទ​ខ្លួនឯង​ផង​ ថត​វីដេអូ​ខ្លួនឯង​ផង​ និង​កែសម្រួល​វីដេអូ​ខ្លួនឯង​ផង​នោះ​ រាល់​វីដេអូ​នី​មួយ​ៗទម្រាំ​ចេញ​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ ៨ម៉ោង​ឬជួន​ដល់ទៅ៣ថ្ងៃ​អាស្រ័យ​ទៅលើ​ពេលវេលា​អំណោយផល​ ហើយ​ដើម្បី​ជៀសវាង​កំហុស​ស្រី​នា​តែង​យក​វីដេអូ​ឆ្លងកាត់​ភ្នែក​គ្រួសារ​ដូចជា​ លោកយាយ​ ម៉ាក់​ និង​ប្អូន​ៗមើល​ជាមុន​សិន​ថា​តើ​ទទួលយក​បាន​ទាំង​ក្មេង​និង​ទាំង​ចាស់​ឬអត់​ទើប​សម្រេចចិត្ត​បង្ហោះ​នៅ​លើ​ YouTube​ ដែល​នេះ​ជាហេតុ​រាល់​វីដេអូ​របស់​ស្រី​នា​ចេញទៅ​កម្រមាន​កំហុស​។ កន្លងទៅ​នេះ​ស្រី​នា​ទើប​ជោគជ័យ​ទទួល​បាន​ពានប្រាក់​ Silver​ Creator​ Award​ ពី​ YouTube​ ដែល​មាន​ចំនួន​អ្នក​ Subscribe​ ឡើង​ដល់១០ម៉ឺន​នាក់​ ប៉ុន្តែ​កញ្ញា​នៅតែ​លើកឡើង​ថា​ «កាលណា​ចំនួន​អ្នក​ Subscribe​ កើនឡើង​កាន់តែ​ច្រើន​ យើង​កាន់តែ​ទាមទារ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ទៅលើ​ការបង្កើត​វីដេអូ​នី​មួយ​ៗ»។

          ងាក​មក​រំឭក​មុន​ក្លាយជា​ YouTuber​ លេចធ្លោ​នៅ​កម្ពុជា​ កាល​វ័យ១៣ឆ្នាំ​ ស្រី​នា​ក៏​ធ្លាប់ធ្វើ​វីដេអូ​ YouTube​ បង្ហោះ​ជា​ពីរបី​វីដេអូ​ផង​ដែរ​ ដែល​វីដេអូ​ទាំងនោះ​ផ្តោត​ទៅលើ​ការ​និយាយ​បែប​កំ​ប្លែង​ៗខុសប្លែក​ពី​វីដេអូ​បច្ចុប្បន្ន​។ ក្រោយមក​ដោយមាន​ទំនោរ​ទៅលើ​ភាពយន្ត​កូរ៉េ​ សកម្មភាព​តារា​កូរ៉េ​ ជាពិសេស​វីដេអូ​តុបតែង​មុខ​ ស្រី​នា​ក៏​ចាប់ផ្តើម​មានគំនិត​ចង់​បង្កើត​ជា​វីដេអូ​ទាក់ទង​នឹង​សម្រស់​ស្រប​ពេល​ខ្លួន​មានចំណេះ​ចេះ​តុបតែង​តិចតួច​ពី​អ្នកម្តាយ​ដែល​គាត់​ធ្លាប់​ជា​អតីត​ស្ថាបនិក​ហាង​សា​ឡនមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ដ្បិត​ជំហាន​ដំបូង​ស្រី​នា​មិនសូវ​ពូកែ​តុបតែង​មុខ​ក្តី​ ប៉ុន្តែ​ដោយសារ​អ្នកម្តាយ​ និង​អ្នក​ជុំវិញ​ខ្លួន​ចេះតែ​ជំរុញ​ទឹកចិត្ត​ទើប​ស្រី​នា​ចេះតែ​ប្រឹងប្រែង​វិ​វដ្ត​សមត្ថភាព​ក៏ដូចជា​ចំណេះ​ជំនាញ​កាន់តែ​ខ្លាំង​មកដល់​សព្វថ្ងៃ​។ ការ​ចាប់​ប្រធានបទ​វីដេអូ​ផ្តោត​លើ​សម្រស់​ ស្រី​នា​ បាន​បង្ហើប​ថា​ «ទី១​ ដោយសារ​ខ្ញុំ​ឃើញ​អ្នកធ្វើ​ Vlog​ នៅ​ស្រុកខ្មែរ​ភាគច្រើន​ជា​បុរស​ហើយ​ពួកគាត់​ចូលចិត្ត​ធ្វើ​វីដេអូ​បែប​ដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស​ដែល​វា​មិនមែន​ជា​ជំនាញ​របស់ខ្ញុំ​ ទី២ការ​តុបតែង​មុខ​ជា​ចំណូលចិត្ត​របស់ខ្ញុំ​ ម្យ៉ាង​នៅ​ស្រុកខ្មែរ​មិនទាន់​មាន​អ្នកណា​ធ្វើ​លេចធ្លោ​នៅឡើយ​ និង​ទី៣ខ្ញុំ​ចង់​មាន​គោលដៅ​ច្បាស់លាស់​ ចង់​ឲ្យ​គេ​ស្គាល់​ច្បាស់​ថា​ខ្ញុំ​ធ្វើ​ពី​ Beauty​ (សម្រស់​) ដែល​សំខាន់​ងាយស្រួល​សម្រាប់​អ្ន​កចង់​ស្ពនស័រ​ផង​ដែរ​»។

          យុវតី​ ជា​ ស្រី​នា​ កើត​នៅក្នុង​គ្រួសារ​អ្នកជំនួញ​ដែល​មាន​ឪពុក​ធ្វើជំនួញ​ផ្នែក​អចលនទ្រព្យ​ និង​អ្នកម្តាយ​ជា​ស្ថាបនិក​ហាង​កា​ត់​ដេល្បី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ស្រី​នា​ មាន​បងប្អូន​ចំនួន​ ៣នាក់​(ស្រី២ប្រុស១​) ស្រី​នា​ជា​កូនច្បង​។ ក្រៅពី​ជា​និស្សិត​សិក្សា​ឆ្នាំទី​ពីរ​នៅ​សាកល​វិទ្យាល័យ​ AUPP​  ​;ផ្នែក​ ពាណិជ្ជកម្ម​ ស្រី​នា​ជា​ YouTuber​ ផ្នែក​សម្រស់​ដ៏​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​ ហើយក៏​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​បណ្តា​ស្ពនស័​រល្បីៗ​ ព្រមទាំង​ជា​រឿយ​ៗត្រូវ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នានា​មិនចាញ់​តារា​សម្តែង​ និង​ចម្រៀង​ល្បី​ៗប៉ុន្មាន​ឡើយ​។ នា​ពេល​ឆាប់​ៗខាងមុខ​កញ្ញា​នឹង​ចាប់ផ្តើម​ជំនួញ​ផ្ទាល់ខ្លួន​មួយ​គឺ​បើក​សំអាងការ​ជាមួយ​អ្នកម្តាយ​ និង​គ្រោង​បង្កើត​ផលិតផល​សម្រស់​ដែល​ជា​រូបមន្ត​ផ្ទាល់ខ្លួន​ក៏ដូចជា​ម៉ាក​ផ្ទាល់ខ្លួន​ផង​ដែរ​នា​ពេល​អនាគត​៕ 

Article by​ SOKKHIM

 


SUGGESTIONS