×

អនុវត្តន៍​វិធីសាស្ត្រ​សាមញ្ញ​បំផុត​ក្នុងការ​ធ្វើឲ្យ​សក់​មាន​ការ​លូតលាស់​ឆាប់រហ័ស​ និង​រឹងមាំ​

TRAVEL & LIVING 4 months ago
 
 

          សក់​ ​គឺជា​សរសៃ​ល្អិត​តូច​ៗ​ដែល​ដុះ​យ៉ាង​ច្រើន​នៅ​លើ​ស្បែក​ក្បាល​ ​ហើយ​វាក​៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើឲ្យស​ម្រស់​មនុស្សម្នាក់​ៗ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​នៅពេលដែល​ពួកគេ​តុបតែង​ម្តងៗ​។​ ​ជាទូទៅ​ការ​តុបតែង​សក់​ដោយ​ប្រើ​ឧបករណ៍​មូល​ ​កៀប​ ​ឬ​ផ្លុំ​ក្នុង​ក​ម្រិ​ត​ក​ម្តៅ​វា​អាចប​ង្ក​ឲ្យ​សក់​ឆេះ​ ​បែក​ចុង​ ​និង​ឆាប់​ពុក​ផុយ​ផង​ដែរ​ ​ជាពិសេស​ ​ការ​ស​ម្អា​ត​សក់​ដោយ​ប​ប្រើប្រាស់​ផលិតផល​មិន​ត្រឹមត្រូវ​ក៏​ជា​ផ្នែក​ធ្វើឲ្យស​ក់​ជ្រុះ​ ​និង​បង្អាក់​ដល់​ការលូតលាស់​របស់​សក់​ទៀត​ផង​។​ ​យ៉ាងណាមិញ​ ​ដើម្បី​បំប៉ន​សក់​ឲ្យ​មាន​សុខភាព​ល្អ​ ​និង​ ​លូតលាស់​ឆាប់រហ័ស​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​នូវ​វិធីសាស្ត្រ​ធម្មជាតិ​ងាយ​ៗ​មួយ​ចំនួន​ដែល​នឹង​ធ្វើឲ្យស​ក់​លូត​លាស់​លឿន​ក្នុងរយៈពេល​ខ្លី​។​

          តែ​បៃតង​៖​ ​តែ​បៃតង​ ​សម្បូរទៅដោយ​សារធាតុ​ជាច្រើន​ដែល​មាន​សម​ត្ថិ​ភាព​ខ្ពស់​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​អុក​ស៊ី​ត​កម្ម​ផ្សេងៗ​ ​ហើយ​វាក​៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យស​ក់​មាន​ការលូតលាស់​បាន​រហ័ស​ ​និង​ធ្វើឲ្យស​រ​សៃ​សក់​មាន​ភាព​រឹង​មាំ​។​ ​ដូច្នេះ​ ​បន្ទាប់ពី​អ្នក​ឆុត​តែ​បៃតង​រួច​ ​គួរ​យក​កាក​តែ​បៃតង​នោះ​ម​កលាប​លើ​ស្បែក​ក្បាល​ឲ្យ​សព្វ​ ​ធ្វើការ​ម៉ា​ស្សា​ប្រមាណ​ជា​ ​២​ ​នាទី​ ​ទៅ​៣​ ​នាទី​ ​ក្រោយមក​ទុកចោល​រយៈពេល​ ​៤​៥​ ​នាទី​ ​សឹម​ស​ម្អា​ត​វា​ជាមួយនឹង​ទឹក​ត្រជាក់​ជាការស្រេច​។​ ​យ៉ាងណាមិញ​ ​ក្នុង​មួយ​ស​ប្តាហ៍​អ្នក​គួរ​ធ្វើ​របៀប​នេះ​ ​២​ដង​ ​ទៅ​ ​៣​ដង​ ​ដើម្បីឲ្យ​ស្បែក​ក្បាល​មាន​ភាព​ត្រជាក់​ ​និង​លាង​ស​ម្អា​ត​បាក់តេរី​ទាំងឡាយ​ដែល​ធ្វើឲ្យ​មានការ​រាំង​ស្ទះ​នៃ​ការលូតលាស់​សក់​។

          ស៊ុត​៖​ ​ស៊ុត​ត្រូវ​បាន​គេ​យកទៅ​ច​ម្អិ​ន​ធ្វើជា​អាហារ​ ​ឬ​ប្រើ​សម្រាប់​ច​ម្អិ​ន​ក្នុង​បង្អែម​ផ្សេងៗ​ផង​ដែរ​។​ ក្រៅពី​ការ​ច​ម្អិ​ន​ទាំងនោះ​ ​ស៊ុត​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​បណ្តុះ​កូន​សក់​តូច​ៗ​ឲ្យ​រឹត​តែ​ឆាប់​មាន​ការលូតលាស់​ ​និង​ធ្វើឲ្យស​រ​សៃ​សក់​មាន​ភាព​ភ្លឺ​រលោង​ផង​ដែរ​។​ ​ជំហាន​ដំបូង​អ្នក​ត្រូវ​យក​តែ​ស៊ុត​ពណ៌​ស​ ​លាយ​ជាមួយនឹង​ប្រេង​អូ​លីវ​ចំនួន​មួយ​ស្លាបព្រា​បាយ​ ​និង​ទឹកឃ្មុំ​ចំនួន​មួយ​ស្លាបព្រា​បាយ​ដូចគ្នា​។​ ​បន្ទាប់មក​ ​លាយ​ល្បាយ​ទាំងនោះ​ប​ចូលគ្នា​ឲ្យ​សព្វ​ល្អ​ ​សឹម​យកមក​លាប​លើ​ស្បែក​ក្បាល​ ​និង​សក់​ ​រួច​រក្សា​ម៉ាស់​នោះ​រយៈពេល​ ​២​០​នាទី​។​ ​ក្រោយ​ពី​បាន​រក្សា​ម៉ា​ស​នោះ​គ្រប់​ ​២​០​នាទី​ ​រួច​ ​អ្នក​អាច​ធ្វើការ​លាង​ជម្រះ​សក់​ជាមួយនឹង​ការ​ប្រើ​សាប៊ូ​កក់សក់​ ​ឬ​ស្រា​បៀរ​ ​ប៉ុន្តែ​យល់​ល្អ​អ្នក​គួរតែ​កក់សក់​ជាមួយនឹង​ស្រា​បៀរ​ ​រួច​លាង​ស​ម្អា​ត​វា​ជាមួយនឹង​ទឹក​ធម្មតា​ប្រសើរ​ជាង​ ​ព្រោះ​ស្រា​បៀរ​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ ​P​h​os​p​o​h​oro​us​ ​ស័ង្កសី​ជាតិ​ដែក​ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យស​ក់​របស់​អ្នក​រឹង​មាំ​ ​និង​មាន​សុខភាព​ល្អ​។​

          ខ្ទឹមបារាំង​៖​ ​ខ្ទឹមបារាំង​ ​ត្រូវ​បាន​គេ​ដឹង​ថា​វា​ផ្ទុក​ទៅ​ដោយ​ ​វីតាមីន​C ​កាល់​ស្យូ​ម​ ​ជាតិ​ដែក​ ​ស្ពាន់ធ័រ​ ​និង​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ៗ​ជាច្រើន​។​ ​ដូច្នេះ​ ​ទើប​ខ្ទឹមបារាំង​មានមុខ​ងារ​ពិសេស​ក្នុង​ការ​ជួយ​ឲ្យ​សក់​មាន​ការលូតលាស់​ ​និង​មិន​ធ្វើឲ្យស​ក់​ជ្រុះ​បាន​ដោយ​ងាយ​ឡើយ​។​ ​ដំបូង​ ​អ្នក​ត្រូវ​យក​ខ្ទឹមបារាំង​ហាន់​ឲ្យទៅ​ជា​បំណែក​តូច​ៗ​ ​រួច​ច្របាច់​យក​ទឹក​ចេញពី​ខ្ទឹមបារាំង​នោះ​ ​បន្ទាប់មក​ ​យក​វា​ម​កលាប​លើ​ស្បែក​ក្បាល​ ​និង​សក់​ ​ហើយ​ទុក​វា​ចោល​ប្រមាណ​ជា​ ​២​០​នាទី​ ​ទៅ​ ​៣​០​នាទី​។​ ​ក្រោយមក​ ​អ្នក​អាច​ធ្វើការ​ស​ម្អា​ត​សក់​ជាមួយនឹង​សាប៊ូ​កក់សក់​ ​និង​ក្រែម​បន្ទន់​សក់​ធម្មតា​ជាការស្រេច​។

           ​ប្រទាល​កន្ទុយក្រពើ​៖​ ​ប្រទាល​កន្ទុយក្រពើ​ ​មិន​ត្រឹមតែ​ជា​រុក្ខជាតិ​សម្រាប់​លម្អ​ខាងមុខ​ផ្ទះ​នោះ​ទេ​ ​វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សម្រស់​ផង​ដែរ​។​ ​ហេតុដូច្នេះហើយ​ ​ដំបូង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជាចាំបាច់​នោះ​ ​គឺ​យក​សាច់​ប្រទាល​កន្ទុយក្រពើ​មក​ហាន់​ជា​ចំណិត​តូច​ៗ​ ​រួច​កិន​វា​ឲ្យហ្មត់​ល្អ​។​ ​ក្រោយ​ពី​កិន​វា​ឲ្យហ្មត់​ល្អ​ ​ហើយ​នោះ​ ​ច្របាច់​ក្រូចឆ្មារ​ពី​ចំណិត​ ​រួច​កូរ​ល្បាយ​នោះ​ចូលគ្នា​ឲ្យ​សព្វ​ ​រួច​យក​ល្បាយ​នោះ​លាប​លើ​ស្បែក​ក្បាល​ ​និង​សក់​របស់​អ្នក​ ​ដែល​ទុក​វា​ចោល​រយៈពេល​ ​១​៥​នាទី​ ​ទៅ​ ​២​០​នាទី​ ​សឹម​លាង​ស​ម្អា​ត​ជាមួយនឹង​សាប៊ូ​កក់សក់​ធម្មតា​ជាការស្រេច​។​ ​ជាមួយនឹង​វិធីសាស្ត្រ​នេះ​អ្នក​ក៏​អាច​អនុវត្តន៍​បាន​ក្នុង​ ​១​ ​អាទិត្យ​ ​២​ ​ដង​ ​ឬ​ច្រើនជាង​នេះ​ (​ប្រសិនបើ​អ្នកមាន​ពេលវេលា​ច្រើន​)​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នក​ក៏​អាច​​​យក​ប្រទាល​កន្ទុយក្រពើ​នេះ​ ​លាយ​ជាមួយនឹង​ប្រេងដូង​ ​ប្រេង​អូ​លីវ​ ​និង​ទឹកដោះគោ​ស្រស់​ ​ផង​ដែរ​ ​ព្រោះ​វា​មាន​តួនាទី​ជួយ​កាត់បន្ថយ​អង្គែ​ដែល​មាននៅ​លើ​ស្បែក​ក្បាល​ ​និង​ពន្លឿន​នៃ​ការលូតលាស់​សក់​កាន់តែ​ល្អ​។​ ប្រិយ​មិត្ត​ទាំងអស់​ ​ជាពិសេស​ ​មិត្ត​ៗ​នារី​ ​គួរតែ​មានការ​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​សុខភាព​សក់​ឲ្យបាន​ត្រឹមត្រូវ​ ​ព្រោះ​ទង្វើ​រ​សាមញ្ញ​ៗ​របស់​អ្នក​ក៏​អាចប​ង្ក​រ​ឲ្យ​សក់​ងាយ​នឹង​ទទួលរង​ការ​ឆេះ​ ​បែក​ចុង​ ​និង​ឆាប់​ពុក​ផុយ​ ​ឬ​មិន​មាន​ការលូតលាស់​ក៏​ថា​បាន​៕​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS