×

តើក​ត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​បបូរមាត់​លែង​មាន​សភាព​ស្អាត​ឬ​ប្រេះ​?​

TRAVEL & LIVING 4 years ago
 
 

          ​ជាទូទៅ​ ​ប្រសិនបើ​សុខភាព​មិន​មាន​ភាព​ប្រក្រតី​ ​វា​តែង​បញ្ចេញ​រោគសញ្ញា​ ​ឬ​អា​ការ​ផ្សេង​ៗ​មួយចំនួន​​ចេញ​មក​លើ​ខ្លួនប្រាណ​ដូចជា​៖​ ​ឡើង​កន្ទួល​ក្រហម​លើ​ស្បែក​ ​ស្បែក​ស្ងួត​ ​ឬ​ប្រេះ​បបូរមាត់​ជាដើម​។​ ​យ៉ាងណាមិញ​ ​ចំពោះ​រោគសញ្ញា​ឬ​អា​កា​រសាម​ញ្ញៗ​ជាច្រើន​ដែល​បាន​កើត​ឡើង​ទំា​ងនេះ​ ​មនុស្ស​ភាគច្រើន​ ​ហាក់​អើពើ​ដូចជា​មិនសូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​ ​ឬថែ​រក្សា​នោះ​ទេ​ ​ដូចជា​ការ​ប្រេះ​បបូរមាត់​ជាដើម​។​ ​ជា​ការពិត​ណាស់​ ​បបូរមាត់​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​លើ​ផ្ទៃមុខ​ ​ដែល​ជា​ស្រទាប់​ស្បែក​ស្តើង​ងាយ​ប្រឈម​ទៅ​នឹង​ការ​ប្រេះ​បបូរមាត់​។​ ​ការ​ប្រេះ​បបូរមាត់​នេះ​អាច​បណ្តាល​មក​ពីក​ត្តា​ប្រែប្រួល​អាកាសធាតុ​ ​ឬ​ការ​មិន​ប្រុងប្រយ័ត្ន​ទៅលើ​របប​អាហារ​ ​ទម្លាប់​ ​និង​បរិស្ថាន​ជាដើម​។​ ​ដោយសារ​បច្ចុប្បន្ន​ ​ការ​ប្រេះ​បបូរមាត់​រមែង​កើតមានឡើង​ទៅលើ​មនុស្ស​ស្ទើរតែ​គ្រប់រូប​ ​និង​គ្រប់​រដូវ​កាល​ ​ហេតុ​ដូចនេះ​ ​សូ​វរីន​ ​សូម​លើកយក​នូវ​កត្តា​ចម្បង​មួយចំនួន​ដែល​ធ្វើឲ្យ​មាន​បញ្ហា​ប្រេះ​មាត់​ ​ក៏ដូចជា​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​ប្រេះ​មាត់​កើតឡើង​ដូច​ខាងក្រោម​។​ ​

​១​.​ ​ការ​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ដុសធ្មេញ​

          ​​ថ្វី​ដ្បិតតែ​ថ្នាំ​ដុសធ្មេញ​បាន​កម្ចាត់​ក្លិន​មាត់​ ​និង​ធ្វើឲ្យ​ធ្មេញ​សពិ​ត​មែន​ ​ប៉ុន្តែ​នៅក្នុង​ថ្នាំ​ដុសធ្មេញ​មួយចំនួន​មាន​ផ្ទុក​នូវ​សារធាតុគីមី​ដែល​អាច​ធ្វើឲ្យ​ស្រទាប់​ស្បែក​បបូរមាត់​ឆាប់​រលាក​ ​និង​ស្ងួត​។​ ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យដឹង​ថា​ ​ថ្នាំ​ដុសធ្មេញ​មួយចំនួន​បាន​ផ្សំ​ឡើង​ពី​សារធាតុ​សូលុយស្យុង​ដែល​មានឈ្មោះ​ថា​ ​LAURYL​ ​SULFATE​ ​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​ស្រទាប់​ស្បែក​មាត់​ប្រេះ​យ៉ាង​លឿន​បំផុត​។​ ​ហេតុនេះ​ ​អ្នក​គួរតែ​ជ្រើសរើស​នូវ​ប្រភេទ​ថ្នាំ​ដុសធ្មេញ​ណាមួយ​ដែល​មិន​មាន​សារធាតុ​ដូច​បាន​លើកឡើង​ខាងលើ​។​

២​.​ ​ការ​ទទួលទានទឹក​មិន​គ្រប់គ្រាន់​

          ​​ការ​ទទួលទានទឹក​មិន​គ្រប់គ្រាន់​ក៏​ជា​បញ្ហា​មួយ​ដែល​អាច​ធ្វើឲ្យ​បបូរមាត់​របស់​អ្នក​ប្រេះ​បាន​ដែរ​ ​ក៏​ព្រោះតែ​ស្រទាប់​ស្បែក​មាត់​មាន​លក្ខណៈ​ស្តើង​ងាយ​ស្ងួត​របក​ដែល​បង្ក​ការឈឺចាប់​។​ ​អ្នក​គួរតែ​ទទួលទានទឹក​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ឬចាប់​ពី​ពីរ​លីត្រ​ឡើង​ទៅ​ក្នុង​មួយថ្ងៃ​ ​ដើម្បីឲ្យ​រាងកាយ​មាន​ជាតិទឹក​គ្រប់គ្រាន់​រី​ឯ​ស្បែក​ក៏​មាន​សំណើម​ស្រល់​ថ្លា​ពេញ​មួយ​តួខ្លួន​។​

៣​.​ ​បរិភោគ​រសជាតិ​ជូរ​ពេក​ ​និង​ផ្អែម​ពេក​

          ​កម្រិត​ខ្លាំង​នៃ​រសជាតិ​មួយចំនួន​ដែល​មាននៅ​ក្នុង​ម្ហូបអាហារ​ ​ផ្លែឈើ​ ​ឬ​ភេសជ្ជៈ​ក៏អាច​បណ្តាល​ឲ្យ​ប្រេះ​បបូរមាត់​ផង​ដែរ​។​ ​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា​ ​ជាតិ​អាស៊ីត​ដែល​មាននៅ​ក្នុង​ផ្លែក្រូច​អាច​បណ្តាល​ឲ្យ​រលាក​បបូរមាត់​ ​ឬ​របកស្បែក​បបូរមាត់​ទាំង​ផ្ទាំង​ក៏​ថា​បាន​។​ ​ដូចនេះ​មុននឹង​អ្នក​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ជូរ​ឬ​ផ្អែម​ខ្លាំង​ ​អ្នក​គួរតែ​លាប​ក្រែម​ការពារ​លើ​បបូរមាត់​ប្រមាណ​ជា២០នាទី​មុននឹង​ទទួលទាន​ ​ដើម្បី​ចៀសវាង​បង្ក​ការ​ប្រេះ​ ​ឬ​របកស្បែក​បបូរមាត់​។​

៤​.​ ​អាកាសធាតុ​ត្រជាក់​ខ្លាំង​

          ​​នៅពេល​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ ​វា​នឹង​ធ្វើឲ្យ​ស្បែក​ស្ងួត​ ​ឬ​របក​ ​ស្ទើរតែ​ពេញតួ​ខ្លួន​ ​ជាពិសេស​ ​ត្រង់​បបូរមាត់​ដែល​ជា​កន្លែង​មាន​ស្បែក​ស្តើង​ ​ហើយ​វា​ពិតជា​មានការ​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​។

​ ​​៥​.​ ​ការប្រើ​ប្រាស់​ថ្នាំពេទ្យ​

          ​​ការប្រើ​ប្រាស់​ថ្នាំពេទ្យ​ដែល​មាន​សារធាតុ​ដូចជា​៖​ ​Accutane​,​ ​Propranolol​ ​ឬ​ ​Prochlorperazine​ ​អាច​បង្ក​ឲ្យ​បបូរមាត់​ប្រេះ​យ៉ាង​ឆាប់រហ័ស​។​ ​ជាក់ស្តែង​ ​ដូចជា​ជំងឺ​អូតូ​អ៊ុយ​មី​ញីន​ ​អាច​បណ្តាល​ឲ្យ​បបូរមាត់​ងាយ​នឹង​ប្រតិកម្ម​នឹង​កំ​ដៅ​ព្រះអាទិត្យ​ ​ហើយ​វា​រឹតតែ​ធ្វើឲ្យ​បបូរមាត់​កាន់តែ​ស្ងួត​។​ ​ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​អូតូ​អ៊ុយ​មីន​ ​អ្នក​គួរតែ​ស្វែងរក​ផលិតផល​ក្រេម​លាប​មាត់​ដែល​មាន​សារធាតុ​ ​SPF​ ​យ៉ាងហោចណាស់​ ​15​ ​ឡើង​ទៅ​ ​ដើម្បី​ការពារ​ ​និង​ព្យាបាល​បបូរមាត់​។​ ​ដោយឡែក​ ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ ​ការ​ឆ្លង​មេរោគ​ផ្សិត​ ​ឬ​ជំងឺ​ទឹកនោមផ្អែម​ក៏អាច​បណ្តាល​ឲ្យ​ស្ងួត​បបូរមាត់​ ​និង​ប្រេះ​មាត់​ផង​ដែរ​។​ ​

៦​.​ ​កង្វះ​ការថែទាំ​

          ​​ប្រសិនបើ​អ្នក​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការថែទាំ​ស្រទាប់​ស្បែក​បបូរមាត់​នោះ​ទេ​ ​វា​នឹង​បង្ក​ឲ្យ​បបូរមាត់​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ ​ហើយ​វា​ក៏អាច​បង្ក​ឲ្យ​កើត​ជំ​ងឺ​ផ្សេង​ៗ​ទៀត​។​ ​យល់​ល្អ​គួរ​ថែទាំ​បបូរមាត់​ជាមួយនឹង​វិធីសាស្ត្រ​បែប​ធម្មជាតិ​ ​ដើម្បី​ធ្វើឲ្យ​បបូរមាត់​មាន​ពណ៌​ផ្កាឈូក​ ​ទន់​ ​និង​មាន​សំណើម​។​

          ​​ការ​ប្រេះ​បបូរមាត់​តែង​បង្ក​ឲ្យ​បបូរមាត់​ស្ងួត​ឬ​របក​ ​និង​បង្ក​ការឈឺចាប់​ផង​ដែរ​ ​ហើយ​ជួនកាល​វា​អាច​ធ្វើឲ្យ​បបូរមាត់​ប្រេះ​រហូតដល់​ចេញឈាម​ក៏​មាន​។​ ​ដើម្បី​បញ្ចៀស​បញ្ហា​ប្រេះ​មាត់​នេះ​ ​អ្នក​គួរតែ​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​ ​ជាពិសេស​ ​បរិភោគ​ទឹក​ឲ្យបាន​ច្រើន​ ​ពីព្រោះ​ទឹក​ប្រៀបបានទៅ​នឹង​ឱសថ​ដែល​ព្យាបាល​ជំងឺ​ជាច្រើន​។​ ​ម៉្យាងវិញទៀត​ ​ទោះបីជា​ការ​ប្រេះ​មាត់​មិនមែន​ជា​អាការ​ធ្ងន់ធ្ងរ​ក៏ដោយ​ ​ប៉ុន្តែ​អ្នក​គួរតែ​ថែទាំ​ឲ្យបាន​ដិតដល់​ ​ព្រោះ​បបូរមាត់​ក៏​ជាផ្នែក​មួយ​ក្នុង​ការ​បង្កើន​សម្រស់​ ​ក៏ដូចជា​ភាព​ទាក់ទាញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ​៕​

Article ​by​ ​PAN SIVLY​


SUGGESTIONS