×

គ្រឿង​ស​ម្អា​ង​សំខាន់​ៗ​៧​ប្រភេទ​ដែល​មិត្ត​ៗ​នារី​មាន​ជាប្រចាំ​

FASHION & BEAUTY 3 years ago
 
 

          គ្រឿង​ស​ម្អា​ង​តុបតែង​មុខ​និង​ស្ត្រី​បៀ​ប​បីដូច​ជា​គូ​ស្នេហ៍​ស្អិត​រ​មួត​ដែល​សឹង​គ្មានអ្វី​អាចម​ក​បំបែក​បាន។​ ​កា​រផាត់​មុខ​បែប​ស្រាល​ៗ​ឬ​យើង​ហៅថា​បែប​ធម្មជាតិ​គឺជា​វិធី​តុបតែង​ងាយស្រួល​មួយ​ដែល​ស្ត្រី​ទូទៅ​ធ្វើឡើង​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​ភាគច្រើន​រមែង​ទើសទាល់​គឺ​រាល់​ពេល​ផាត់​រួច​តែង​ឃើញ​ក្រាស់​ពេក​ ​ដិត​ពេក​ ​ឆើត​ពេក​ ​និង​ពេលខ្លះ​ទៀត​ឡើងក​ក​ម្សៅ​ទៀត​ផង​។​ ​ដូច្នេះ​ ​សូវ​រី​ន​ ​នឹង​ធ្វើការ​បង្ហាញ​អំពី​គន្លឹះ​ក្នុង​ការ​តុបតែង​មុខ​ឲ្យ​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ​ព្រមទាំង​ណែនាំ​អំពី​ប្រភេទ​ផលិតផល​គ្រឿង​ស​ម្អា​ង​ទាំង​៧​ដែល​ប្រើប្រាស់​ស័ក្តិសម​ចំពោះ​ការ​តុបតែង​មុខ​បែប​ធម្មជាតិ​ផង​ដែរ​។​
          • ​ម្សៅ​ទ្រនាប់​
​នៅ​ពេល​ផាត់​មុខ​បែប​ធម្មជាតិ​ ​ជឿជាក់​ថា​សុភាព​នារី​ភាគច្រើន​មិនសូវ​ជា​ចូលចិត្ត​ប្រើ​ម្សៅ​ទ្រនាប់​ប៉ុន្មាន​ឡើយ​ ​ប៉ុន្តែ​បើ​សុភាព​នារី​មាន​ស្បែក​មុខ​គ្រើម​ឬ​មិន​ម៉ដ្ត​រលោង​គួរតែ​ពិចារណា​ទៅលើ​ចំណុច​នេះ​។​ ​ម្សៅ​ទ្រនាប់​ដែល​ស័ក្តិសម​ចំពោះ​កា​រផាត់​មុខ​បែប​ធម្មជាតិ​គឺជា​ប្រភេទ​ម្សៅ​ទ្រនាប់​សាច់​ខៃ​ស្តើង​ ​និង​ពណ៌​ស្រាល​ដូច​ទៅ​នឹង​ពណ៌​ស្បែក​ធម្មជាតិ​ឬ​ភ្លឺ​ជាង​ពណ៌​ស្បែក​ធម្មជាតិ​បន្តិច​។​ ​ការ​ផាត់ម្សៅ​ទ្រនាប់​ឲ្យ​ចូល​សាច់​មុខ​ល្អ​ ​គួរគប្បី​ផាត់​តប់​ឲ្យ​សព្វ​សាច់​ ​ផាត់​តែ​កន្លែងណា​ដែល​ចាំបាច់​ ​សំខាន់​ជ្រើសរើស​ការ​ប្រើ​ជក់​ផាត់​ជាជាង​ការ​ប្រើ​អេ​ប៉ុង​។​

          • ម្សៅ​ ​Conceal​e​r
​សម្រាប់​សុភាព​នារី​មាន​ស្បែក​មុខ​ស្នាម​ប្រើប្រាស់​តែ​ម្សៅ​ទ្រនាប់​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​ជាមួយគ្នា​នេះ​ក៏​ត្រូវ​ប្រើ​រួមគ្នា​ជាមួយ​ម្សៅ​ ​Conceal​e​r ​ផង​ដែរ​។​ ​ម្សៅ​ ​Conceal​e​r ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បិតបាំង​ ​ស្នាម​ជាំ​ ​អុជ​ខ្មៅ​ ​ថ្នក់​ភ្នែក​ខ្មៅ​ ​និង​ស្នាម​ពណ៌​ផ្សេងៗ​បាន​យ៉ាងល្អ​។​ ​ផលិតផល​ ​Conceal​e​r ​មាន​ច្រើនពណ៌​ដែល​តម្រូវ​បិតបាំង​ទៅតាម​ប្រភេទ​ពណ៌​ស្នាម​នីមួយៗ​។​ ​តួយ៉ាង​ ​Conceal​e​r ​ពណ៌បៃតង​មាន​តួនាទី​កៃ​ខៃ​ទៅលើ​ស្នាម​ពណ៌ក្រហម​និង​ក្រហម​រាង​ក្រមៅ​ ​Conceal​e​r ​ពណ៌​លឿង​កែខៃ​ទៅលើ​ស្នាម​ពណ៌​ផ្កាឈូក​និង​ពណ៌ក្រហម​ស្រាល​ ​Conceal​e​r ​ពណ៌​ផ្កាឈូក​កែខៃ​ទៅលើ​ស្នាម​ពណ៌​លឿង​និង​បៃតង​ស្រាល​ ​Conceal​er ​ពណ៌ក្រហម​ ​ទឹកក្រូច​ ​លឿងទុំ​ ​កៃ​ខៃ​ទៅលើ​ស្នាម​ពណ៌ខៀវ​ ​ស្វាយ​ ​បិតបាំង​អាចម៍រុយ​ ​ជាំ​ខ្មៅ​ ​និង​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ ​ចំណែក​ ​Conceal​e​r ​ពណ៌ស្វាយ​និង​ខៀវ​កែខៃ​ទៅលើ​ស្នាម​ពណ៌​លឿង​ ​ទឹកក្រូច​ ​អុជ​ខ្មៅ​ ​និង​ជាំ​ខ្មៅ​ដោយសារ​មុន​។​ ​កា​រលាប​ ​Conceal​e​r ​ទាមទារ​កា​រលាប​ស្តើង​ៗ​ ​និង​តប់​ឲ្យ​ស្មើ​សាច់​ដើម្បី​ជៀសវាង​ឡើងក​ក​នៅ​ពេល​លាប​គ្រឿង​តុបតែង​ផ្សេងៗ​នៅ​ជំហាន​បន្តបន្ទាប់​។

          • ពណ៌​ថ្ពាល់​
​គួរ​ចងចាំ​ថា​កា​រផាត់​មុខ​បែប​ធម្មជាតិ​គប្បី​ប្រើ​ពណ៌​បែប​ស្រាល​ស្រទន់​ដែល​ជា​មន្ត​ស្នេហ៍​ទាក់ទាញ​មិន​ចេះ​ជិនណាយ​។​ ​ជ្រើសរើស​ពណ៌​ផាត់​ថ្ពាល់​ ​ពណ៌​ឈូក​ស្រាល​ ​ពណ៌​ឈូក​បែក​ក្បឿង​ ​ឬ​ពណ៌​ឈូក​បែក​មាស​ ​មក​ផាត់​នៅត្រង់​ឆ្អឹង​ថ្ពាល់​ ​រួម​ទាំង​យកមក​ផាត់​បន្ថែម​ជា​ស្រមោល​នៅ​លើ​ត្របកភ្នែក​ផង​ដែរ​។​

          • ​ក្រែម​បបូរមាត់​
​អាច​ជ្រើសរើស​ជា​ប្រភេទ​ក្រែម​ទឹក​រលោង​ ជែ​ល​ ​ឬ​ក្រែម​ប្រភេទ​ក្រមួន​ ​ចំណែក​ឯ​ពណ៌​អាច​ជា​ពណ៌​ឈូក​ ​ឈូក​បែក​ក្រហម​ ​និង​ឈូក​បែក​ទឹកក្រូច​ជាដើម​។​ ​សម្រាប់​អ្នក​ស្រឡាញ់​ពណ៌​ស្រស់​ៗ​ដិត​ៗ​អាច​ប្រើ​ម្រាមដៃ​បៀក​តែ​បន្តិច​ ​រួច​តប់​ៗ​លើ​បបូរមាត់​យក​ប្រឿងៗ​ជាការស្រេច​។​ ​តែ​ប្រសិនបើ​អ្នក​មិន​ចង់​សាំ​ញាំ​ច្រើន​អាច​គ្រាន់តែ​លាប​បែប​ក្រហម​ក្នុង​ក៏​ជាការស្រេច​។​

          • ម៉ា​ស្កា​រា៉​ (​Ma​scar​a​)
​កា​រផាត់​មុខ​បែប​ធម្មជាតិ​ ​បើ​ជៀស​បាន​គួរ​ជៀស​ការ​ប្រើ​ ​Eye​liner​ ​ដោយ​ជំនួស​មក​ប្រើ​ម៉ា​ស្កា​រ៉ា​វិញ​។​ ​ជ្រើសរើស​ម៉ា​ស្កា​រ៉ា​ប្រភេទ​ជួយ​បណ្តុះ​រោម​ឲ្យ​វែង​និង​មាន​ភាព​ធន់​បាន​យូរ​។​ ​នៅ​ពេល​លាប​គួរ​សិត​ទឹក​ថ្នាំ​ស្តើង​ៗ​ហើយ​សិត​ឲ្យ​ឡើង​ង​ដើម្បីឲ្យ​ភ្នែក​ឃើញ​ស្រឡះ​ស្អាត​បែប​ធម្មជាតិ​។​

          • ​ខ្មៅដៃ​គូរ​ចិញ្ចើម​
​សម្រាប់​អ្នកមាន​រោមចិញ្ចើម​ច្រើន​ស្រាប់​អាច​មិន​ជា​ថ្វី​ ​ដោយ​គ្រាន់តែ​សិត​យក​រាង​បន្តិច​ជាការស្រេច​។​ ​ប៉ុន្តែ​សម្រាប់​អ្នក​មិនសូវ​មាន​ចិញ្ចើម​អាច​ត្រៀម​ខ្មៅដៃ​គូរ​ចិញ្ចើម​ពណ៌​សូ​កូឡា​ឬ​ពណ៌ត្នោត​ខ្ចី​ដែល​វា​ស័ក្តិសម​បំផុត​ចំពោះ​កា​រផាត់​មុខ​បែប​ធម្មជាតិ​ ​ហើយ​វាក៏ស៊ីមេទ្រី​ទៅ​នឹង​ពណ៌​សក់​គ្រប់​ពណ៌​ផង​ដែរ​។​

          • ​វីតាមីន​អ៊ី​(​E​)
​ថ្វី​ដ្បិត​វីតាមីន​អ៊ី​ (​E​) ​មិន​ស្ថិត​ក្នុងចំណោម​ផលិតផល​តុបតែង​មុខ​ ​តែ​សូវ​រី​ន​សូម​ផ្តល់​ដំបូន្មាន​ដល់​សុភាព​នារី​គួរតែ​ប្រើប្រាស់​រៀងរាល់​យប់​មុន​ពេល​ចូលគេង​ដើម្បី​ធ្វើឲ្យ​ស្បែក​មុខ​ទន់​ភ្លឺ​រលោង​មាន​សុខភាព​ល្អ​ ​ពិសេស​ជួយ​ជំរុញ​ដល់​សម្រស់​ផាត់​មុខ​កាន់តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​។​ ​អ្នក​អាច​អនុវត្ត​មុន​ចូលគេង​ដោយ​យក​វីតាមីន​អ៊ី​២​ទៅ​៣​តំណក់​ម​កលាប​នៅត្រង់​ឆ្អឹង​ថ្ពាល់​ ​និង​តំបន់​ស្បែក​ស្ងួត​ (​ជៀសវាង​តំបន់​ស្បែក​ខ្លាញ់​) ​ទុកចោល​រហូតដល់​ភ្លឺ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្បែក​នឹង​មាន​សភាព​ទន់​ភ្លឺ​រលោង​ ​ហើយ​វាក៏​នឹង​អំណោយផល​សម្រាប់​ការ​តុបតែង​មុខជា​មួយ​ផលិតផល​ផ្សេងៗ​បាន​យ៉ាងល្អ​។​

          ទាក់ទង​នឹង​សម្រស់​មាន​ចំណុច​សាមញ្ញ​ជាច្រើន​ដែល​សុភាព​នារី​មិនធ្លាប់​គិតដល់​។​ ​ខាងលើ​នេះ​ថ្វី​ដ្បិត​ជា​ចំណុច​តូច​មួយ​ ​ប៉ុន្តែ​វា​អាច​ជា​គន្លឹះ​ដែល​ធ្វើឲ្យ​ទម្លាប់​តុបតែង​ក៏ដូចជា​សម្រស់​របស់​អ្នក​ផ្លាស់ប្តូរ​ទាំងស្រុង​។​ ​គួបផ្សំ​នឹង​ភាព​ស្រស់​ស្អាត​តាមរយៈ​ការ​តុបតែង​ ​សុភាព​នារី​គួរគប្បី​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ថែរក្សា​សម្រស់​តាមរយៈ​ការ​ទទួលទាន​បន្លែ​ផ្លែឈើ​ ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​និង​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ចេញពី​ខាងក្នុង​៕​

Article​ ​by​​ HEM SOKKHIM


SUGGESTIONS