×

វិចិត្រករ​លំដាប់​ពិភពលោក​ ​CAR​N​E​ ​G​R​IF​FIT​H​S ​មកពី​ចក្រភពអង់គ្លេស​ពាំ​នាំ​ស្នាដៃ​សិល្បៈ​មក​ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញ​

NEWS 2 months ago
 
 

           នៅ​ព្រឹក​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ស្ថិតនៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ ​សហការ​ជាមួយនឹង​ ​Tribe​ ​Art​ ​Cam​bo​d​i​a​ ​បាន​រៀបចំ​សន្និសីទកាសែត​បង្ហាញ​ពី​ការ​វិលត្រឡប់​ ​របស់​លោក​ ​Car​n​e​ ​G​r​if​fit​h​s ​ជា​លើក​ទី​២​មកកាន់​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​ការរៀបចំ​សន្និសីទកាសែត​នេះ​ដែរ​ ​គេ​បាន​ដឹងផង​ថា​នឹង​មាន​ការរៀបចំ​ពិសា​ភោជនីយ​អាហារ​រាត្រីសមោសរ​ ​Cam​bo​d​i​a​’s ​first​ S​t​. ​G​e​or​g​e​’s ​Day​ B​all​ ​នៃ​ការ​តាំង​បង្ហាញ​រូបគំនូរ​ ​និង​ការ​គូរ​គំនូរ​រូប​ផ្ទាល់​របស់​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ដោយ​លោក​ ​G​r​if​fit​h​s ​ដើម្បី​ប្រារព្ធ​ ​និង​អប​អរសាទរ​ដ​លើ​ម្ចាស់ក្សត្រី​ដែល​គ្រងរាជ្យ​យូរ​បំផុត​ក្នុង​ប្រ​វិត្ត​សាស្ត្រ​នៃ​ចក្រភពអង់គ្លេស​ជា​ប្រមុខ​នៃ​ប្រជាជាតិ​អស់​រយៈពេល​ ​៧​០​ ​ឆ្នាំ​ដ៏​រុងរឿង​។​

          ​ងាក​មក​ចាប់អារម្មណ៍​ស្នាដៃ​របស់​លោក​ ​G​r​if​fit​h​s ​ឯណេះ​វិញ​ ​លោក​គឺជា​វិចិត្រករ​ដៃ​ឯក​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​សិល្បៈ​នៃ​ការ​គូរ​គំនូរ​ដ៏​ប្រសប់​ ​និង​មាន​ភាព​ទាក់ទាញ​ដោយ​ការប្រើប្រាស់​ទឹកតែ​ជា​សមាសធាតុ​ចម្បង​មក​ធ្វើជា​ទឹក​ថ្នាំ​សម្រាប់​គូរ​ ​ការ​សរសេរ​ជា​អក្សរផ្ចង់​ ​និង​ការ​លេង​ស្ទា​យ៍​ជា​ក្រា​ហ្វិ​ច​របស់​គំនូរ​ជាដើម​។​ ​រាល់​គំនូរ​របស់​លោក​ទាំងអស់​ ​គឺ​សុទ្ធសឹងតែ​ជា​ការ​បង្ហាញ​ ​និង​ស្វែងយល់​អត្ថន័យ​ពី​ទម្រង់​រូប​មនុស្ស​លក្ខណៈ​ធរណី​មាត្រ​ ​និង​ទម្រង់​បែប​ផ្កា​ ​ដោយមាន​ការ​រួមបញ្ចូល​គ្នា​នៃ​ព្យញ្ជនៈ​ ​និង​ភាព​អរូបី​ដែល​លោក​បាន​ជួបប្រទះ​ក្នុង​ស្ថានភាព​រស់នៅ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ខ្លួន​របស់​លោក​។​ ​ការ​ចងក្រង​រូបភាព​នេះ​កើតឡើង​ពី​ក្តី​សុបិន​ឥតព្រំដែន​របស់​លោក​បាន​បង្កើត​ដំណើរ​មួយ​ផ្តោត​ទៅលើ​ទិដ្ឋភាព​នៃ​ភាព​ស្ញប់ស្ញែង​ ​និង​ភាព​អស្ចារ្យ​ ​ក៏ដូចជា​ការ​បង្ហាញ​ពី​អារម្មណ៍​នៃ​ការ​លះបង់​ចោល​អ្វីមួយ​ ​ដើម្បី​ចាប់​យក​អ្វីមួយ​ដែល​ថ្មី​ ​និង​ស្វែងរក​អាណាចក្រ​ថ្មី​ដែល​ប្រកបដោយ​ភាព​អស្ចារ្យ​។

          ​គួរ​រំលឹក​ផង​ដែរ​ថា​ ​លោក​ ​Car​n​e​ ​G​r​if​fit​h​s ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ​សម្តេច​រាជបុត្រី​ ​ព្រះរាម​ ​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​មាន​ក្បូរ​ក្បាច់រចនា​បង្កប់​នូវ​អត្ថន័យ​ដ៏​អស្ចារ្យ​នៃ​ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ផ្កាយ​ប្រាំ​ ​ផាក​ ​ហៃ​យ៉ា​ត់ ​ខេត្ត​សៀមរាប​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​កម្មវិធី​រាត្រីសមោសរ​ ​និង​ពិសា​ភោជនីយដ្ឋាន​អាហារ​ ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​២​-S​t​. ​G​e​or​g​e​s ​Day​ B​all in​ ​t​h​e​ R​e​g​e​nc​y​ ​Ballroom​ ​ក្នុង​សាល​ ​ហៃ​យ៉ា​ត់ ​ភ្នំពេញ​។​ ​សម្រាប់​តម្លៃ​សំបុត្រ​ ​១​១​៥​ ​ដុល្លារ​ក្នុង​ម្នាក់​ (​អាហារ​ឈុត​ ​៤​មុខ​ ​ភេសជ្ជៈ​ ​និង​ទស្សនាការ​គូរ​គំនូរ​រូប​ម្ចាស់ក្សត្រី​ ​E​l​i​z​abet​h​ ​I​I​ ​ដោយ​លោក​ ​G​r​if​fit​h​s) ​។​ ​រីឯ​ ​ចាប់ពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មេសា​ ​ដល់​ថ្ងៃ​ទី​ ​១​៥​ ​ខែ​ឧសភា​ ​សូម​អញ្ជើញ​ទស្សនាការ​តាំង​ពិព័រណ៍​សិល្បៈគំនូរ​ដោយសេរី​នៅ​ក្នុង​សណ្ឋាគារ​ហៃ​យ៉ា​ត់ ​ភ្នំពេញ​។​ ​ចំណែក​ឯ​ច​វិ​កា​ដែល​ទទួល​បាន​ពី​កម្មវិធី​ ​នឹង​ត្រូវធ្វើ​ការ​វ​រិច្ចា​គ​ជូន​ទៅ​មូលនិធិ​ទៅ​លោក​ ​Terry​ ​M​c​l​l​ken​r​y​ ​Foundation​ ​ដែល​ផ្តល់​អាហារ​រូប​ករ​ណ៍​ផ្នែក​សិល្បៈ​នៅ​អង្គការ​ ​ហ្វារ​ពន្លឺ​សិល្បៈ​៕​ ​ទំនាក់ទំនង​កក់​សំបុត្រ​៖​ ​០​២​៣​ ​៦​០​០​ ​១​២​៣​៤​

Advertising Article


SUGGESTIONS