×

CHAR​L​E​S & K​E​IT​H​ ​បង្ហាញ​ពី​ខូឡិ​ក​ហ្សិ​ន​ថ្មី​ក្នុង​រដូវក្តៅ​ឆ្នាំនេះ​

NEWS 2 months ago
 
 

           CHAR​L​E​S & K​E​IT​H​ ​មាន​ជម្រើស​ពណ៌​ភ្លឺ​ៗ​ជាច្រើន​សម្រាប់​បង្ហាញ​ពី​ភាព​រឹង​មាំ​ ​ការ​បង្កើន​ថាមពល​ ​និង​ភាព​រីករាយ​នៃ​ជីវិត​ ​គឺជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ខូឡិ​ក​ហ្សិ​ន​រដូវក្តៅ​ ​២​០​២​២​ ​នេះ​។​ ខូឡិ​ក​ហ្សិ​ន​មួយ​នេះ​ដែរ​ ​គឺ​មានការ​លាយ​បញ្ចូល​គ្នា​នូវ​រស​និយម​ជាច្រើន​ដែល​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ដូចជា​អារ​ម្ម​ណ៍​រំភើប​ ​និង​កក់ក្តៅ​ ​ដែល​ប្រៀប​បាន​ដូចជា​វិស្សមកាល​ដ៏​រីករាយ​ ​និង​ការ​ជួបជុំ​ជាមួយ​មនុស្សជា​ទីស្រឡាញ់​នា​ពេល​រដូវក្តៅ​ដ៏​រីករាយ​ពោរពេញ​ទៅ​ដោយ​ពន្លឺ​ថ្ងៃ​ចែង​ចាំង​ ​ធ្វើឲ្យ​មាន​អារ​ម្ម​ណ៍​ថា​មិន​ចង់​មាន​ទី​បញ្ចប់​ទាល់តែសោះ​។​ ​ស្បែកជើង​សម្រាប់​ពាក់​នៅ​ឆ្នេរសមុទ្រ​ ​រួម​បន្ថែម​នឹង​គ្រឿង​លម្អ​ ​a​van​t​-​g​ar​d​e​ ​និង​ការ​តុប​តែងខ្លួន​សម្រាប់​ពេលថ្ងៃ​ ​និង​យប់​ដ៏​គួរឲ្យ​ទាក់ទាញ​ទាន់សម័យ​ ​គឺ​មាន​គ្រប់សព្វ​សម្រាប់​រដូវ​កាល​នេះ​។​

           ​ការស្រមើស្រមៃ​នា​ពេលថ្ងៃ​ដ៏​រីករាយ​រីករាយ​ ​បាន​ធ្វើឲ្យ​មានការ​បំ​ផុសគំនិត​នូវ​រចនា​បទ​ ​Mad​i​son​ ​Jelly​ ​នា​ពេល​រដូវក្តៅ​ ​ខណៈ​ពេល​ដែល​ការ​បិទបាំង​ស្រមោល​អាច​ប្រើ​បាន​គ្រប់ពេល​វេលា​។​ ​រដូវក្តៅ​ដ៏​រស់រវើក​ ​និង​រីករាយ​ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ ​ពណ៌ទឹកប៊ិច​ក្រ​ម៉ៅ​ ​ពណ៌​ទឹកក្រូច​ ​និង​ពណ៌ស្វាយ​ក្រ​ម៉ៅ​ ​គួបផ្សំ​ជាមួយនឹង​ ​Cheeky​ ​Jelly​ ​ដែល​មានសាច់​ថ្លា​ ​ដើម្បី​ផ្តល់​ជូន​នូវ​អារម្មណ៍​រ​ឭ​ក​កន្លែង​លំហែ​កាយ​បែប​អតីតកាល​ ​ហើយ​ម៉ូត​នេះ​ត្រូវ​បាន​រចនា​ឡើងស័ក្តិ​សម​បំផុត​ ​សម្រាប់​ការធ្វើដំណើរ​ក​ម្សាន្ត​នៅ​ថ្ងៃឈប់​សម្រាក​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក​។​

           ​ស្បែកជើង​កែង​មាន​ក្រវាត់​ដែល​សាក​សម​សម្រាប់​រដូវក្តៅ​ ស៊េ​រី​ ​Elect​r​a​ ​ដែល​មើលទៅ​ ​ទាន់សម័យ​បែប​បច្ចេកវិទ្យា​ ​ដោយមាន​រាង​មូល​ ​និង​ស័ក្តិសម​នឹង​ជើង​ដោយ​មិន​នឹកស្មាន​ដល់​។​ ​ចំណែក​មួយ​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​ ​គឺ​ម៉ូត​ដែល​មានការ​បញ្ចូល​គ្នា​រវាង​មនុស្សជាតិ​ (​human​n​e​ss) ​និង​ពិភព​សិប្បនិម្មិត​ (​virtual​ ​reality​)​៖​ ​ស្បែកជើង​ដែល​មាន​ទម្រង់​រាង​មូល​ ​និង​រាង​ជា​បំពង់​នេះ​គឺជា​គំនិត​ដែល​ទទួល​បាន​ពី​រូបរាង​ ​D​N​A​ ​និង​កោសិកា​ឈាម​ ​ដែល​ចំណុច​ទាំងនេះ​ហើយ​អាចឲ្យ​បង្កើត​បាន​នូវ​ស្បែកជើង​ដែល​មាន​ ​ពណ៌​ដ៏​រស់រវើក​ដូចជា​៖​ ​ពណ៌ខៀវ​ ​ពណ៌ស្វាយ​ ​និង​ពណ៌​ប្រផេះ​ ​ដោយ​ឆ្លុះបញ្ចាំង​ពី​រូបរាង​នៃ​ស្នាដៃ​សិល្បៈ​ឌី​ជី​ថល​ដែល​កំពុង​ពេញ​និយម​សម្រាប់​នា​ពេល​បច្ចុប្បន្ន​។​ ​អាវចាក់​ដ៏​កក់ក្ដៅ​ដែល​រុំ​ព័ទ្ធ​ដោយ​ខ្សែ​ក្រណាត់​ ​ចំ​នែក​ឯ​ទ្រនាប់ជើង​វិញ​គឺ​មាន​ពណ៌​ប្រដេញ​គ្នា​ល្អិត​ៗ​បែប​ដង្កូវទឹក​ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​លើ​កញ្ចក់ទូរទស្សន៍​។​

           ​ចំណែក​ឯ​ជម្រើស​ពណ៌​ដែល​ស្រាល​ជាង​មុន​វិញ​នោះ​ ​គឺ​មានការ​លាយ​បញ្ចូល​គ្នា​រវាង​ពណ៌ខៀវ​ ​និង​ពណ៌​ផ្កាឈូក​ ​រួម​នឹង​វត្ថុធាតុដើម​ទន់​ដែល​យកមក​ប្រើប្រាស់​សម្រាប់​ខូឡិ​ក​ហ្សិ​ន​កាបូប​ប្រភេទ​នេះ​ ​ដែល​រួមបញ្ចូល​គ្នា​នេះ​បង្កើត​បានជា​ ​អារម្មណ៍​ដែល​មាន​ផា​សុខភាព​ ​ជាមួយនឹង​អារម្មណ៍​ដ៏​រំភើប​។​ ​ជាមួយ​ភាព​ល្អិតល្អន់​ដែល​នឹកស្មាន​មិនដល់​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​នេះ​ ​t​h​e​ ​Sonnet​ ​មាន​ខ្សែ​កាបូប​ដែល​មាន​ពីរ​ពណ៌​ ​ដោយ​វា​ផ្តល់​ឱ្យ​នូវ​ស្រមោល​មាន​ភាព​សភាព​កោង​នៅ​ខាងចុង​ ​ដោយ​មើលទៅ​ពិតជា​ទាន់សម័យ​បំផុត​។​

           ​ធ្វើដំណើរ​ចេញពី​ហាង​លក់​គ្រឿងទេស​រហូត​ដល់កន្លែង​ទទួលទាន​អាហារ​ពេលល្ងាច​ ​កាបូប​ស្ពាយ​នេះ​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ដោយ​វា​ ​គឺជា​គ្រឿងបន្លាស់​ដ៏​ល្អឥតខ្ចោះ​មួយ​ ​ដែល​រចនា​ឡើង​សម្រាប់​នារី​សម័យថ្មី​ដោយ​គ្មាន​កង្វល់​។​ ​និន្នាការ​នៃ​កាបូប​ស្មា​រាង​ព្រះ​ច​ន្ទ​នេះ​ត្រូវ​បាន​ពង្រីក​ទៅតាម​រចនាបថ​ S​h​a​l​i​a​ ​និង​ ​A​l​d​e​n ​ដែល​មាននៅ​ក្នុង​រដូវក្តៅ​នេះ​ផង​ដែរ​។​ ​វា​រចនា​ឡើង​ពី​ផ្ទាំង​ក្រណាត់​កប្បាស​ដែល​ស្រោប​ដោយ​ក្រណាត់​ដ៏​ល្អឥតខ្ចោះ​ ​បន្ថែម​ជាមួយនឹង​ពណ៌​ទាហាន​ ​ឬ​ពណ៌​អូ​លីវ​ ​សម្រាប់​ការ​ផ្គួប​ផ្សំ​ពណ៌​ដ៏​ល្អ​ប្រណិត​បែប​ធម្មជាតិ​ ​ដែល​នាំ​ឱ្យ​នឹកឃើញ​ដល់​ឆ្នេរសមុទ្រ​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល​។​ ​កាបូប​ដែល​មាន​ទំហំ​តូច​នេះ​ ​គឺ​ល្អឥតខ្ចោះ​សម្រាប់​ការ​ស្ពាយ​យ៉ាង​ងាយស្រួល​នៅ​ពីក្រោម​ដៃ​របស់យើង​ ​ជាមួយ​ដៃ​ខ្សែ​កាបូប​ច្រវាក់​ដែល​មាន​ពណ៌​មាស​ ​ឬក៏​ខ្សែ​កាបូប​វែង​សម្រាប់​ពាក់​នឹង​ខ្លួន​។​ ​Graphic​ ​top​-​handle​ ​bag​ ​អាច​នឹងជា​ម៉ូត​ដែល​ទាក់ទាញ​ភ្នែក​បំផុត​ ​ដែល​នេះ​អាច​បញ្ជាក់​បាន​ថា​ ​រលក​នៃ​ការ​ពេញ​និយម​នូវ​ម៉ូត​កាបូប​ថ្លា​ឆ្លុះ​បាន​ត្រលប់​មកវិញ​ ​ហើយ​ថែមទាំង​ទាន់ពេល​នៃ​រដូវ​កាល​ថ្មី​នេះ​តែម្តង​។​ ​វា​ជា​ប្រភេទ​ថ្លា​ ​មាន​ពណ៌ខៀវ​ភ្លឺ​ចែង​ចាំង​ហើយ​មាន​រាងពងក្រពើ​ ​ដែល​ធ្វើឲ្យ​យើង​នឹកឃើញ​ទៅដល់​ភាព​ពេញ​និយម​ជា​ខ្លាំង​នូវ​ម៉ូត​ប្រភេទ​នេះ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ​២​០​០​០​។​

ខូឡិ​ក​ហ្សិ​ន​សម្រាប់​រដូវក្តៅ​ ​២​០​២​២​ ​របស់​ ​CHAR​L​E​S & K​E​IT​H​ ​នឹង​មាននៅ​ក្នុង​ហាង​ ​ព្រមទាំង​នៅ​លើ​គេហទំព័រ​របស់​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ចាប់ពី​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​។​

ការ​ពណ៌នា​អំពី​ ​CHAR​L​E​S & K​E​IT​H​:

           សហគ្រិន​របស់​លោក​ ​Char​l​e​s ​និង​ K​e​it​h​ ​W​on​g​ ​បាន​បង្កើត​ក្រុមហ៊ុន​ ​CHAR​L​E​S & K​E​IT​H​ ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​រក​ឃើញ​នូវ​សក្តានុពល​នៃ​ការរចនា​កាបូប​ស្បែកជើង​សម្រាប់​ស្ត្រី​នៅ​ភាគ​ខាងកើត​។​ ​CHAR​L​E​S & K​E​IT​H​ ​គឺ​មាន​គោលដៅ​ឆ្ពោះទៅ​រក​ភាព​ទាន់សម័យ​បំផុត​ ​នឹង​ត្រូវ​បាន​ទទួលស្គាល់​ថា​មានការ​ច្នៃ​ប្រតិដ្ឋ​ម៉ូត​ខូឡិ​ក​ហ្សិ​ន​ថ្មីៗ​ជាច្រើន​។​ ​ចំណុច​សំខាន់​ម៉ាក​នេះ​បាន​បង្កើត​ ​ស្បែកជើង​ ​កាបូប​ ​វ៉ែនតា​ ​និង​គ្រឿងអលង្ការ​បន្ទាប់បន្សំ​។​ ​ការ​ជំរុញ​ឲ្យ​ឆ្ពោះទៅ​មុខ​នូវ​តម្លៃ​ម៉ាក​កាបូប​ស្បែកជើង​នេះ​មាន​ចំនួន​បួន​ចំណុច​៖​ ​ការពិសោធន៍​ដោយ​ការ​យកចិត្តទុកដាក់​ ​និង​ភាព​ទាន់សម័យ​ម៉ាក​នេះ​តម្រូវ​សម្រាប់​សុ​ភាពស្ត្រី​មានការ​ច្នៃ​ប្រតិដ្ឋ​ម៉ូដ​ថ្មី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជា​រៀងរាល់ថ្ងៃ​ដែល​ស័ក្តិសម​សម្រាប់​សុ​ភាពស្ត្រី​បំផុត​។​ ​សម្រាប់​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​អ្នក​អាច​ស្វែងរក​បានជា​មួយ​ ​គេហទំព័រ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធឺ​រ​ណែ​ត​នោះ​គឺ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ជាមួយ​ម៉ាក​កាបូប​ស្បែកជើង​នេះ​ដែរ​មាន​ជាច្រើន​ ​កន្លែង​ដូចជា​៖​ ​សហរដ្ឋអាមេរិក​ ​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​អឺរ៉ុប​៕​

​Advertising​ ​Article​


SUGGESTIONS