×

CHAR​L​E​S & K​E​IT​H​ ​បញ្ចេញ​ឈុត​សម្រាប់​និទាឃរដូវ​ប្រចាំ​ឆ្នាំ​២​០​២​៣​

NEWS one year ago
 
 

           ​ឈុត​និទាឃរដូវ​ឆ្នាំ​២​០​២​៣​របស់​ ​CHAR​L​E​S & K​E​IT​H​ ​បាន​ទាញ​យក​ការ​បំ​ផុសគំនិត​ពី​ការ​លេងសប្បាយ​ ​ដែល​ជា​ដំណើរការ​ ​និង​ភាសា​ជាស​កល​ ​ជំរុញ​ឲ្យ​យើង​សិក្សា​ពី​យើង​ខ្លួនឯង​ ​និង​ជុំវិញ​ពិភពលោក​។​ ​ការ​លេងសប្បាយ​ក៏​អនុញ្ញាត​​ឲ្យ​យើង​សាកល្បង​ដែន​កំណត់​ ​សិក្សា​ពី​បរិស្ថាន​របស់យើង​ ​និង​មាន​វត្តមាន​នៅ​ក្នុង​បរិស្ថាន​នោះ​ដែរ​។​

           ​បរិយាកាស​រដូវ​កាល​នេះ​មាន​អារម្មណ៍​ស្រាល​ជាង​ពីមុន​ ​ការ​ផ្តោត​លើ​អារម្មណ៍​សប្បាយរីករាយ​ ​បែបជា​ស្រ្តី​សម័យថ្មី​។​ ​ម៉ូដ​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​រដូវ​កាលមុន​ៗ​ត្រូវ​បាន​យកមក​រួម​បញ្ចូលជាមួយ​នឹង​ម៉ូដ​បែប​នារី​សម័យ​ឆ្នាំ​១​៩​៩​០​ ​ដើម្បី​បញ្ចូល​ក្នុង​រចនា​ផ្ទៃ​ខាងលើ​នៃ​ស្បែកជើង​ស៊ក​ ​ស្បែកជើងឃ្លុប​មុខ​ ​និង​ស្បែកជើង​កែង​។​ ​ដោយ​បំ​ផុសគំនិត​ពី​ផ្ទះ​តុក្កតា​ ​និង​តុក្កតា​ទន់​ៗ​ ​ទម្រង់​ម៉ូឌុ​ល​(​M​o​d​u​l​ar​ ​form​s) ​និង​រាង​មូល​ត្រូវ​បាន​យកមក​បញ្ចូល​ដើម្បី​រម្លឹក​ពី​របស់​លេង​ដ៏​គួរឲ្យ​ស្រលាញ់​របស់យើង​ពី​អតីតកាល​។​ ​ដើម្បី​រម្លឹក​ពី​ស​វត្សរ៍​ទី​៧​០​ ​ស្បែកជើងឃ្លុប​មុខ​បាន​វិល​ត្រឡប់មកវិញ​ក្នុង​រដូវ​កាល​នេះ​ផង​ដែរ​។​ ​សម្រាប់​ស្បែកជើង​បែប​ផ្លូវការ​ ​ត្រូវ​បាន​បញ្ចូល​បន្ថែម​ដើម្បី​រម្លឹក​ដល់​យើង​ទាំងអស់គ្នា​ថា​ ​ពេលខ្លះ​អ្វីៗ​មិន​ត្រូវ​តឹងតែង​ខ្លាំងពេក​នោះ​ឡើយ​។​ ​ស្បែកជើង​កែង​ ​D​'Or​say​ ​និង​ស្បែកជើង​កែង​ស្រួច​ ​ពី​ឈុត​ ​G​a​bin​e​ ​ត្រូវ​បាន​បន្ថែម​ដោយ​ស្បែក​ប៉ាត​ង់(​រលោង​)​សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​ដ៏​ស្រស់​ស្អាត​ ​និង​ថ្លៃថ្នូរ​ ​ស័ក្តិសម​សម្រាប់​ការ​ប្រើ​ប្រចាំថ្ងៃ​។​

           ដើម្បី​រម្លឹក​អនុ​ស្សា​វ​រី​យ៍ ​កាបូប​ផ្សេងៗ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទម្រង់​សាមញ្ញ​មាន​ពី​អតីតកាល​ ​ហើយ​បង្កប់​ដោយ​ភាព​សប្បាយរីករាយ​ ​និង​ស្រស់ស្រាយ​។​ ​និទាឃរដូវ​នេះ​នាំមក​នូវ​រចនាប័ទ្ម​ពេញ​និយម​ថ្មីៗ​ ​ដូចជា​កាបូប​ស្ពាយ​ស្មា​រាងកោង​ ​P​e​t​r​a​ ​ដែល​ជា​ការ​ចូល​រូ​ម​ក្នុង​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​ចំពោះ​ម៉ូដ​កូន​កាបូប​។​ ​កាបូប​ ​P​e​t​r​a​ ​បន្ថែម​នូវ​ភាព​ទាន់សម័យ​ទៅ​គ្រប់​ឈុត​ស​ម្លៀ​ក​បំពាក់​ ​និង​រក្សា​នូវ​ភាព​គួរឲ្យ​ស្រលាញ់​ដូច​របស់​ក្មេង​លេង​ទំហំ​តូច​ៗ​ដូច​ពី​អតីតកាល​។​ ​កាបូប​ ​P​e​t​r​a​ ​ត្រូវ​បាន​បំ​ផុសគំនិត​ពី​ម៉ូដ​ដើម​ឆ្នាំ​ ​២​០​០​០​ ​ដោយ​យកមក​រចនា​រាង​កូន​កាបូប​ស្ពាយ​ស្មា​ ​និង​ការ​តុប​តែងគ្រឿង​លម្អ​ដែក​លោហៈ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​សម័យ​បច្ចុប្បន្ន​។​ ​កាបូប​ ​hobo​ ​រាង​មូល​មាន​ពណ៌​ដូច​ស្ករ​សាលី​ពណ៌​ផ្កាឈូក​ ​និង​ខៀវ​ភ្លឺ​ ​ដែក​មាន​សភាព​ទន់​ដូច​ស្បែកជើង​ក្នុង​ឈុត​នេះ​ដែរ​ ​ដូច​តុក្កតា​ពី​កុមារភាព​។​ ​ម៉ូដ​កាបូប​ Ko​a​ ​ដ៏​មាន​ប្រជាប្រិយភាព​ ​ត្រូវ​បាន​បញ្ចូល​បន្ថែម​នូវ​ពណ៌​ស្រស់​ៗ​ដូចជា​ ​ពណ៌​ផ្កាឈូក​ ​ពណ៌​កាប់​ស្តាំ​ង​ ​និង​ពណ៌ខៀវ​ខ្ចី​។​ ​សម្រាប់​ការ​លេង​ម៉ូដ​ដ៏​ច្រើន​បែប​ ​កាបូប​នេះ​មាន​ទំហំខ្នាត​តូច​ដូចគ្នា​។​ ​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​របស់​កាបូប​ទាំងនេះ​ ​ជួយ​បន្ថែម​ភាព​ទាក់ទាញ​ដល់​ឈុត​ស​ម្លៀ​ក​បំពាក់​ប្រចាំថ្ងៃ​ ​និង​ផ្តល់​បន្ថែម​នូវ​អារម្មណ៍​ស្រស់​ថ្លា​ប្លែក​ខុសធម្មតា​ទោះ​ស្លៀក​ឈុត​សាម​ញ្ញ​ក៏ដោយ​។​

           ឈុត​និទាឃរដូវ​ ​CHAR​L​E​S & K​E​IT​H​ ​ឆ្នាំ​២​០​២​៣​នេះ​មាននៅ​តាម​គ្រប់​សាខា​ចែកចាយ​ ​ព្រមទាំង​នៅ​លើ​គេហទំព័រ​ ​CHAR​L​E​SK​E​IT​H​.​CO​M​ ​ចាប់ពី​ពេលនេះ​តទៅ​។​

អំពី​ ​CHAR​L​E​S & K​E​IT​H​

           CHAR​L​E​S & K​E​IT​H​ ​គឺជា​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​នូវ​ស​ម្លៀ​ក​បំពាក់​ទាន់សម័យ​ ​មានការ​ទទួលស្គាល់​ចំពោះ​គ្រឿង​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ការរចនា​បែប​បច្ចុប្បន្នភាព​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៩​៦​ ​ដោយ​សហគ្រិន​២​រូប​ ​លោក​ ​Char​l​e​s ​W​on​g​ ​និង​ ​លោក​ K​e​it​h​ ​W​on​g​ ​ក្នុង​បំណង​បំផុស​ឡើង​ភាព​សប្បាយរីករាយ​ ​និង​លើក​ទំនុក​ចិត្ត​ផ្ទាល់ខ្លួន​សម្រាប់​ស្ត្រី​សម័យថ្មី​ ​តាម​ការ​ផ្តល់​នូវ​រចនា​ម៉ូដ​ស្បែកជើង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ពាក់​ ​និង​ទាក់ទាញ​ចំពោះ​និន្នាការ​សង្គម​។​ ​ម៉ាក​យីហោ​នេះ​ត្រូវ​បាន​វិវត្ត​មក​ការ​ផ្តល់​នូវ​ ​ស្បែកជើង​ ​កាបូប​ ​វ៉ែនតា​ ​និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​។​ ​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​មាន​គោលបំណង​អប​អរសាទរ​ ​និង​លើក​ទឹក​ចិត្ត​ដល់​​ស្ត្រី​​ឲ្យ​​មាន​​ភាព​ស្រស់​ស្អាត​ប្រចាំថ្ងៃ​។​ ​សម្រាប់​ម៉ាក​ ​CHAR​L​E​S & K​E​IT​H​ ​អ្នក​អាច​ស្វែង​ទិញ​បាន​តាម​ហាង​ដែល​មាន​ទីតាំង​ជាង​ ​៦​០​០​កន្លែង​ ​ដែល​បាន​ពង្រីក​ខ្លួន​ដល់​សហរដ្ឋអាមេរិក​ ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​ ​និង​ទ្វីប​អឺរ៉ុប​ផង​ដែរ​។​ ​លោកអ្នក​ក៏​អាច​ស្វែងរក​បាន​តាមរយៈ​គេហទំព័រ​ ​CHAR​L​E​SK​E​IT​H​.​CO​M​៕

Advertising Article


SUGGESTIONS