×

ពិព័រណ៍​សៀវភៅ​ក្នុង​ឱកាស​ទិវា​ជាតិ​អំណាន​លើក​ទី​៨​ ​ក្រោម​ប្រធាន​បទ​ ​«​អំណាន​ជា​មាគ៌ា​ឆ្ពោះទៅ​បរិវត្ត​កម្មវិស័យ​អប់រំ​»​

NEWS one year ago
 
 

           ពិព័រណ៍​សៀវភៅ​ដើម្បី​អប​អរសាទរ​ទិវា​ជាតិ​អំណាន​ ​លើក​ទី​៨​ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​នេះ​ ​រហូតដល់​ថ្ងៃ​ទី​ ​១​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ប្រធាន​បទ​ ​«​អំណាន​ជា​មាគ៌ា​ឆ្ពោះទៅ​បរិវត្ត​កម្មវិស័យ​អប់រំ​»​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​គណៈអធិបតី​ ​ភ្ញៀវកិត្តិយស​ ​និង​អ្នក​សារ​ព័ត៌មាន​។​ ​ចំពោះ​កម្មវិធី​នេះ​ ​មហាជន​អាច​ចូលរួម​ដោយសេរី​ចាប់ពី​ម៉ោង​ ​៨​:​០​០​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៨​:​០​០​យប់​ ​ដែល​មាន​ទីតាំងនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ)​ដែល​នៅ​លើ​មហាវិថី​សហ​ព័ន្ធ​រុស្សី​ ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​។​

          ​កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជា​បង្កើត​ទិវា​ជាតិ​ប្រចាំ​ឆ្នាំ​និង​មាន​គោលដៅ​រម្លឹក​ដល់​វីរភាព​ ​និង​ឧបការគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេចព្រះសង្ឃរាជ​ ​ជួន​ ​ណា​ត​ ​គឺជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប​ដ៏​ល្បីល្បាញ​ ​ដែល​បាន​បង្កើត​ស្នាដៃ​និពន្ធ​ជាច្រើន​ ​ក្នុង​នោះ​រួម​មាន​ ​វចនានុក្រម​ខ្មែរ​ ​ជាដើម​ ​ហើយក៏​ចង់​លើក​ក​ម្ពស់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​អាន​ ​និង​ស្គាល់​គុណ​តម្លៃ​នៃ​អំណាន​សៀវភៅ​ផង​ដែរ​។​ ​ទិវា​​​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំងពី​ថ្នាក់ក្រោម​ជាតិ​ ​រហូត​ទៅដល់​ថ្នាក់​ជាតិ​ ​ហើយក៏​មាន​កិច្ច​សារ​ហ​ការ​ជាមួយនឹង​ក្រសួង​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​។​ ​ក្នុងឆ្នាំនេះ​ ​កម្មវិធី​មាន​ដាក់​ស្ដង់​សៀវភៅ​ចូលរួម​ចំនួន​១​១​០​។​ ​សៀវភៅ​ចម្រុះ​ជាច្រើន​ប្រភេទ​ ​ដូចជា​ ​សៀវភៅ​ប្រលោមលោក​ ​ទស្សនវិជ្ជា​ ​នយោបាយ​ ​ប្រវត្តិ​សា​ស្រ្ត ​សេដ្ឋកិច្ច​ ​និង​សៀវភៅ​កុមារ​ ​។​ល​។​ ​សៀវភៅ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​អំឡុង​ថ្ងៃ​តាំង​ពិព័រណ៍​ចំនួន​បី​ថ្ងៃ​ជាប់គ្នា​នេះ​នឹង​មានការ​លក់​បញ្ចុះតម្លៃ​ថែមទៀត​ផង​។​

          ​គួរ​បញ្ជាក់​ដែរ​ថា​ ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​នេះ​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​និង​ផុស​ផុល​ជាទី​ចាប់អារម្មណ៍​ ​ដែល​មាន​ការចូលរួម​គ្រប់​មជ្ឈដ្ឋាន​ ​ដោយ​បាន​រៀបចំ​ជា​កម្មវិធី​សំខាន់​ៗ​ជាច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូលរួម​ឲ្យ​កាន់តែ​ទូលំ​ ​ទូលាយ​។​ ​សម្រាប់​ថ្ងៃ​ទីពីរ​និង​ថ្ងៃ​ទីបី​ ​តារា​កិត្តិយស​ជាច្រើន​ ​ព្រមទាំង​សិល្បករ​ ​សិល្ប​ការិនី​ ​ត​ន្រ្តី​សម័យ​នានា​ ​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ច្រៀង​អង្រួន​បេះដូង​អ្នក​ទាំងអស់គ្នា​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រ្តី​ពេលល្ងាច​ដើម្បី​ញ៉ាំង​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​គគ្រឹកគគ្រេង​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A​
 


SUGGESTIONS