×

មួក​៥​ប្រភេទ​សម្រាប់​ដំណើរ​ក​ម្សាន្ត​រដូវក្តៅ​

TRAVEL & LIVING one year ago
 
 

           ​ភ្លេចខ្លួន​តែ​មួយភ្លែត​ ​រដូវក្ដៅ​ក៏​ឈាន​ចូល​មកដល់​ជាថ្មី​ម្ដងទៀត​ ​ហើយ​ឆ្នាំនេះ​មើល​ទំនង​ដូចជា​រាង​ក្ដៅ​ជាង​ឆ្នាំមុន​ៗ​ទៀត​ផង​។​ ​រដូវក្ដៅ​បែប​នេះ​ ​អ្នក​ដែល​ចូលចិត្ត​ទេសចរ​ផ្សងព្រេង​ភាគច្រើន​ ​និយម​ទៅ​ក​ម្សាន្ត​តាម​តំបន់​នានា​ ​ព្រោះ​ងាយស្រួល​ធ្វើដំណើរ​ ​ឬ​បោះតង់​ជាដើម​។​ ​ថ្វីត្បិតតែ​ការធ្វើដំណើរ​ក​ម្សាន្ត​ផ្ដល់ឲ្យ​យើង​នូវ​អារម្មណ៍​រីករាយ​ ​និង​ស្រស់​ថ្លា​ក៏​ពិតមែន​ ​ប៉ុន្តែ​ចំហាយក្ដៅ​របស់​ព្រះអាទិត្យ​អាច​ធ្វើ​អោយ​ខូច​ស្បែក​ ​សក់​ ​និង​បង្កើន​ភាព​ប្រថុយប្រថាន​ដល់​រោគ​មហារីក​ស្បែក​ផង​ដែរ​​។​ ​ស​ម្លៀ​ក​បំពាក់​គឺ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយការ​ពារ​ក​ម្ដៅ​ព្រះអាទិត្យ​មកកាន់​រាងកាយ​។​ ​ទន្ទឹម​នឹង​នេះ​ ​មួក​ក៏​ជា​របាំង​ការពារ​ស្បែក​ ​និង​សក់​ពី​ក​ម្ដៅ​ព្រះអាទិត្យ​បាន​យ៉ាងល្អ​។​ ​ហេតុដូច្នេះហើយ​ ​ថ្ងៃនេះ​សូវ​រី​ន​នឹង​បង្ហាញ​ពី​ការ​ជ្រើសរើស​មួក​មួយ​ចំនួន​ឲ្យ​ស័​ក្ត​សមនឹង​រដូវក្ដៅ​៖​

​Flop​p​y​ R​ever​s​i​b​l​e​ ​Hat​

           ​មួក​ដែល​មាន​ហាម​ធំ​ ​គឺជា​ប្រភេទ​មួក​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​ក​ម្សាន្ត​តាម​តំបន់​ឆ្នេរ​ ​ការ​នេសាទ​ ​ការ​ជិះទូក​ ​និង​សកម្មភាព​ក្រៅ​ផ្សេងទៀត​សម្រាប់​ការប្រើប្រាស់​គ្រប់​រដូវ​កាល​។​ ​មួក​ខ្នាត​ធំ​នេះ​ ពេញ​និយម​បំផុត​សម្រាប់​ពាក់​ជាមួយ​ឈុត​ប៊ី​គី​នី​ ​និង​ខោខ្លី​ ​ហើយ​ថែមទាំង​ជួយការ​ពារ​ផ្ទៃមុខ​ និង​ក​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរក​ម្សាន្ត​​​ទៀត​ផង​។​ ​បើ​ក្រឡេក​មក​មើល​អំពី​​​រ​ការរចនា​ម៉ូដ​វិញ​ ​មិត្ត​អ្នកអាន​នឹង​ឃើញ​ភាព​អស្ចារ្យ​របស់​វា​ ​ដោយ​អាច​ពន្លាត់​ពាក់​ផ្នែក​ខាងក្រៅ​ ​ឬ​ខាងក្នុង​បាន​ទាំងសងខាង​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​ ជាពិសេស​ ​វា​ធ្វើ​ពី​សាច់ក្រណាត់​ទន់​ ​ដែល​អាចប​ត់​បាន​ ​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​។​ ​គួរ​បញ្ជាក់​ថា​ ​មួក​ប្រភេទ​នេះ​មានតែ​មួយ​ទំហំ​(​Free​ ​Size​)​នោះ​ទេ​ ​ដែល​រង្វង់​មួក​គឺ​ប្រហែល​ ​២​២​.​១​សម​ ​ទៅ​ ​២​២​.​៨​សម​។​

​Pack​able​ ​Visor​

           ​​មួក​ហាម​ធំ​ចំហ​ខាងលើ​ ​ដែល​មើលទៅ​ស្រស់​ស្អាត​សម​ជាមួយនឹង​ទម្រង់​មុខ​មនុស្ស​ភាគច្រើន​នោះ​ ​គឺជា​ប្រភេទ​មួក​ដែល​មាន​ទម្រង់​ធំ​ល្មម​។​ ​Pack​able​ ​Visor​ ​ជា​មួក​ដែល​មាន​ភាព​ទាន់សម័យ​ ​ស័ក្តិសម​ជាមួយ​ស​ម្លៀ​ក​បំពាក់​ស្ទើរគ្រប់​ប្រភេទ​ ​ហើយ​មិន​ឆាប់​សាប​ ​ឬ​សាំ​ភ្នែក​នោះ​ទេ​។​ ​មួក​ដ៏​ប្រណិត​នេះ​ ​ត្បាញ​ដោយ​ម៉ាស៊ីន​ ​និង​មាន​ទម្ងន់​ស្រាល​ ​ផ្ដល់​នូវ​ផាសុកភាព​សម្រាប់​កា​រពាក់​ពេញមួយថ្ងៃ​ ​ហើយ​វាក៏​ងាយស្រួល​ក្នុង​ការ​ដោះចេញ​ផង​ដែរ​។​ ​ក្នុង​អាកាសធាតុ​ក្ដៅ​បែប​នេះ​ ​មិនថា​ប្រិយ​មិត្ត​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ​ ​ឬ​តាម​បណ្ដា​ឧទ្យាន​ទេ​ ​បើ​បាន​លេង​ស្ទី​ល​មួកហាមធំ​ចំហ​ខាង​លើ​នេះ​ ​​ធានា​ថា​មាន​អារម្មណ៍ល្អ​ ​ដោយ​មិន​រ​តេ​រតាយ​ ​ឬ​ស្អុះស្អាប់​ឡើយ​។​

​Bucket​ ​hat​

           ​បង្កើន​ភាព​ហ្វេ​ហ្សិ​ន​ជាមួយនឹង​មួក​ដែល​ធ្វើ​ពី​កប្បាស​ ​ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ឡើងភ្នំ​ ​ការ​នេសាទ​ ​និង​សកម្មភាព​ក្រៅ​ផ្សេងទៀត​ក្នុង​រដូវក្ដៅ​។​ ​មួក​ហាម​តូច​ ​ជា​ប្រភេទ​មួក​ដែល​មានផ្ទៃ​រង្វង់​តូចល្មម​ ​ប៉ុន្តែ​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​ការពារ​ក​ម្ដៅ​ព្រះអាទិត្យ​។​ ​ជាពិសេស​ ​វា​មិន​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថា​ស្មុគស្មាញ​ ​ឬ​ធុញថប់​ដោយ​ហប់​ក្បាល​នោះ​ទេ​ ​ព្រោះ​វា​ជា​ប្រភេទ​ក្រណាត់​កប្បាស​ដែល​មាន​សភាព​ទន់​ ​និង​ត្រជាក់​ ​ដែល​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ ​និង​ជា​ចំណាប់អារម្មណ៍​ដ៏​លេចធ្លោ​មួយ​ក្នុង​ទី​សាធារណៈ​ផង​ដែរ​។​

​Straw​ S​a​h​ar​a​ ​hat​

           ​​មួក​ចំបើង​សា​ហា​រ៉ា​ ​ផ្ដល់​នូវ​ភាព​ស្រស់​ស្អាត​ ​និង​ថ្លៃថ្នូរ​ ​ទាក់ទាញ​បំផុត​សម្រាប់​ប្រិយ​មិត្ត​ដែល​មាន​គម្រោង​ទៅ​ក​ម្សាន្ត​នៅ​តាម​បណ្ដា​ប្រាសាទ​នានា​។​ ​ព្រោះ​មួក​ដែល​ធ្វើ​ពី​ចំបើង​នេះ​ ​អាច​ការពារ​កំដៅ​ថ្ងៃ​បាន​យ៉ាង​អស្ចារ្យ​ (​UP​F​ 50+)​។​ ​ជាពិសេស​ ​វា​មាន​ទម្ងន់​ស្រ​ល​ដែល​មិន​ធ្វើឲ្យ​ធ្ងន់​ ​ឬ​ឈឺក្បាល​នោះ​ទេ​ ​ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ទុកដាក់​តាម​ខ្លួន​បន្តិច​ ​ដោយសារ​វា​មាន​សភាព​រឹង​។​ ​គួរ​បញ្ជាក់​ថា​ ​អ្នក​គួរតែ​ប្រយ័ត្ន​បន្តិច​នៅពេលដែល​អ្នក​លាង​ស​ម្អា​ត​វា​ ​ព្រោះ​ប្រភេទ​មួក​ចំបើង​នេះ​ ​ងាយ​នឹង​ខូច​នៅពេលដែល​ត្រូវ​ទឹក​។​ ​សូម​ដុស​ផ្នែក​ខាងលើ​ ​និង​ខាងក្រោម​ ​ដោយ​ប្រើ​អេ​ប៉ុង​ ​ឬ​ក្រណាត់​សើម​ ​ចៀសវាង​ការ​ប្រើ​ច្រាស​មក​ដុស​។​

​Flop​p​y​ ​safari​ ​hat​

           ​​ស័ក្តិសម​បំផុត​សម្រាប់​មិត្ត​អ្នកអាន​ ​ដែល​មាន​គម្រោង​ទៅ​ក​ម្សាន្ត​នៅ​តំបន់​ភ្នំ​ ​ព្រោះ​វា​ធ្វើ​ពី​ប្រភេទ​ក្រណាត់​ ​P​o​lye​s​t​e​r (​ឬ​មាន​សារធាតុ​ ​p​o​lye​s​t​e​r)​។​ ​គុណសម្បត្តិ​នៃ​មួក​ប្រភេទ​នេះ​ ​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ការ​ការពារ​សក់ក្បាល​របស់​អ្នក​ពី​ក​ម្ដៅ​កាំរស្មី​ U​V​ ​បាន​យ៉ាងល្អ​ ​និង​ងាយស្រួល​ក្នុង​កា​រពាក់​ ​ដោយ​មិន​ធ្វើឲ្យ​ស្អុះស្អាប់​ ​ព្រោះ​វា​ងាយ​នឹង​ស្ងួត​លឿន​នៅពេលដែល​ត្រូវ​ទឹក​។​ ​មួក​ដែល​មាន​តម្លៃ​សមរម្យ​ប្រភេទ​នេះ​ ​មាន​ច្រើនពណ៌​ ​និង​ច្រើន​ខ្នាត់​សម្រាប់​ជ្រើសរើស​ ជាពិសេស​គឺ​មាន​ទម្ងន់​ស្រាល​តែម្ដង​ ​ហើយ​វា​មិន​ត្រឹមតែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៃ​ការ​ការពារ​ក​ម្តៅ​ព្រះអាទិត្យ​នោះ​ទេ​ ​វាក៏ជួយ​រំលេច​រូបរាង​របស់​អ្នកគ្រប់គ្នា​ដោយ​មិន​រើស​ពណ៌​សម្បុរ​ឡើយ​៕​

Article by NI CHANNIKA


SUGGESTIONS