×

លោក​ ឌុ​ក​ ដេ​ត​ ​ជ័យ​លា​ភី​ចុងភៅ​លេខ​១​ ​ផ្នែក​ច​ម្អិ​ន​ ​«​ហហ្មុក​»​ ​អាហារ​តំណាង​ជាតិ​

NEWS 11 months ago
 
 

            «​ហហ្មុក​»​ ​គឺជា​មុខម្ហូប​ដែល​ប្រជាជន​ខ្មែរយើង​តែង​និយម​ប្រាប់​ទៅកាន់​បរទេស​ថា​ជា​ម្ហូប​តំណាង​ជាតិ​។​ ​តាម​ការសង្កេត​ ​យើង​ឃើញ​ថា​ ​មុខម្ហូប​នេះ​ត្រូវ​បាន​គេ​លើក​តម្កើង​ជាងគេ​ក្នុងចំណោម​មុខម្ហូប​នានា​ក្នុង​សង្គម​ខ្មែរ​។​ ​ជាក់ស្តែង​ ​យើង​មិនសូវ​ឃើញ​មាន​គេ​ធ្វើ​លក់​នៅ​តាម​ទី​សាធារណៈ​ ​ឬ​តាម​តូប​បាយ​តូចតាច​នោះ​ទេ​ ​ភាគច្រើន​មាន​លក់​តែ​ក្នុង​អាហារដ្ឋាន​ ​ឬ​ភោជនីយដ្ឋាន​ធំ​ៗ​លក្ខណៈ​ជាតិ​ ​និង​អន្តរជាតិ​តែប៉ុណ្ណោះ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ហហ្មុក​ ​ក៏​ជា​មុខម្ហូប​មួយ​ដែល​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ពិសេស​ភ្ញៀវ​បរទេស​តែម្តង​ ​ដែល​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិ​ស​័​យ​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ​។​ ​ដោយឡែក​ ​កម្មវិធី​ពិព័រណ៍​អាហារ​ជុំវិញ​បឹង​ទន្លេសាប​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ដោយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ដែល​រៀបចំ​ឱ្យ​មាន​ការប្រកួតប្រជែង​ថ្វីដៃ​ច​ម្អិ​ន​ម្ហូប​ ​ជ្រើសរើស​បេក្ខជន​មកពី​បណ្តា​ខេត្ត​ដែល​នៅ​ជុំវិញ​បឹង​ទន្លេ​ ​សាប​ផ្ទាល់​តែម្តង​។​ ​ជា​លទ្ធផល​ ​កម្មវិធី​ខាងលើ​នេះ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​តំណាង​ឱ្យ​​ខេត្ត​សៀមរាប​ ​ដែល​ច​ម្អិ​ន​មុខម្ហូប​ហហ្មុក​ឆ្ងាញ់​ជាងគេ​។​

            ក្នុង​ទឹកមុខ​ស្រស់ញញឹម​ ​គ្រង​ឈុត​ឯកសណ្ឋាន​ចុងភៅ​ ​លោក​ ឌុ​ក​ ដេ​ត​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​លើ​ការ​ច​ម្អិ​ន​ហហ្មុក​ ​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​បើ​និយាយ​ពី​អារម្មណ៍​ ​ពេល​ដឹង​ថា​ខ្ញុំ​ជា​អ្នកឈ្នះ​គឺ​សប្បាយចិត្ត​ណាស់​ ​មិន​នឹកស្មាន​ថា​ខ្ញុំ​អាច​ឈ្នះ​ក្នុង​ការ​ប្រកួត​នោះ​ទេ​ ​ព្រោះ​បេក្ខជន​ដទៃ​គឺ​មាន​ជំនាញ​ក្នុង​ការ​ច​ម្អិ​ន​ ​ហើយ​ការរៀបចំ​តុបតែង​ម្ហូប​របស់​ពួកគាត់​ក៏​មើលទៅ​ល្អ​រៀងៗខ្លួន​”​។​ ​ជា​ការពិត​ ​បើ​និយាយ​ពី​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ច្បាស់​ណាស់​ថា​ ​ពួកគាត់​សុទ្ធសឹងតែ​មាន​ទេពកោសល្យ​យ៉ាង​ប៉ិនប្រសប់​ក្នុង​ការ​ច​ម្អិ​ន​ម្ហូប​ ​និង​មានការ​ខំប្រឹង​រៀងៗខ្លួន​។​ ​ហើយ​ការ​ប្រកួត​នេះ​ទៀតសោត​ ​គឺ​មាន​រយៈពេល​ត្រឹម​១​ម៉ោង​តែប៉ុណ្ណោះ​សម្រាប់​បេក្ខជន​រៀបចំ​គ្រឿងផ្សំ​និង​ច​ម្អិ​ន​។​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ទៀតសោត​ ​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​បាន​បង្ហើប​ថា​ “​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​កត្តា​ដែល​នាំឱ្យ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​ ​ព្រោះ​គណៈកម្មការ​ថា​ហហ្មុក​ខ្ញុំ​មាន​រសជាតិ​ឆ្ងាញ់​ ​សាច់​ត្រី​ទន់​ ​មិន​រឹង​ ​មិន​ខ្សោះ​ ​ហើយ​ខ្ញុំ​ច​ម្អិ​ន​ដោយ​យកទៅ​ចំហុយ​។​”

            ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ក្នុង​ការ​ប្រកួត​ ​និង​ជា​ចុងភៅ​អាជីព​មួយ​រូប​ដែល​បាន​ប្រឡូក​ក្នុង​វិ​ស​័​យ​ម្ហូបអាហារ​អស់​រយៈពេល​ជាង​២​០​ឆ្នាំ​មក​ហើយ​ ​ដូច្នេះ​លោក​អាច​បង្ហើប​បានទេ​ថា​ហហ្មុក​ដែល​ឆ្ងាញ់​ត្រូវតែ​ជា​ហហ្មុក​ប្រភេទ​ណា​ ​ឬ​មាន​រសជាតិ​បែប​ណា​? ​ឆ្លើយ​ទាំង​មិន​លាក់លៀម​ ​ចុងភៅ​ដែល​មាន​វ័យ​៣​៧​ឆ្នាំ​រូប​នេះ​តប​ថា​ “​តាម​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​មាន​កន្លងមក​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​ហហ្មុក​ដែល​ឆ្ងាញ់​គឺ​ត្រូវតែ​មាន​រសជាតិ​ល្មម​ ​មិន​ប្រៃ​ ​មិន​ផ្អែម​ ​មិន​សាប​ ​ពេល​ច​ម្អិ​ន​ឆ្អិន​សាច់​មិន​រឹង​ហើយក៏​មិន​ទន់​ខ្លាំងពេក​ដែរ​ ​ហើយ​ការ​ច​ម្អិ​ន​គឺ​ត្រូវ​យកទៅ​ចំហុយ​ ​ព្រោះ​បើ​យកទៅ​ឆា​អាច​នឹង​គ្រឿងផ្សំ​មិន​ខាំ​ចូលគ្នា​ល្អ​នោះ​ទេ​។​”

            តាមរយៈ​នេះ​ ​លោក​ ឌុ​ក​ ដេ​ត​ ​ក៏បាន​បង្ហើប​ពី​អាថ៌កំបាំង​នៃ​ការ​ច​ម្អិ​ន​ហហ្មុក​ឱ្យ​​ឆ្ងាញ់​តាម​រូបមន្ត​ផ្ទាល់ខ្លួន​របស់​លោក​ដែរ​ថា​ ​ការ​ដាក់គ្រឿង​ផ្សំ​គឺ​លោក​​​មានកំណត់​បរិមាណ​ច្បាស់លាស់​។​ ​ចំពោះ​គ្រឿងផ្សំ​នេះ​ទៀតសោត​គឺ​លោក​បាន​បែងចែក​ជា​ពីរ​ ​ពោល​គឺ​ ​មាន​គ្រឿង​ហហ្មុក​ ​និង​គ្រឿង​សម្រាប់​ធ្វើ​ហហ្មុក​ត្រី​ ​តួយ៉ាង​ ​គ្រឿង​ហហ្មុក​រួម​មាន​ ​ស្លឹកគ្រៃ​ហាន់​១​០​០​ក្រាម​ ​ខ្ទឹមស​ ​២​៥​ក្រាម​ ​ខ្ទឹមក្រហម​៤​០​ក្រាម​ ​រមៀត​ ​១​៥​ក្រាម​ ​រំដេង​ ​១​៥​ក្រាម​ ​ស្លឹក​ក្រូចសើច​ ​៣​ក្រាម​ ​ខ្ជាយ​ ​៥​ក្រាម​ ​ម្ទេស​ក្រៀម​ ​៤​៥​ក្រាម​ ​សណ្តែកដី​លីង​ ​៤​៥​ក្រាម​ ​ប្រហុក​ ​២​៥​ក្រាម​ ​ស្ករត្នោត​ ​៥​០​ក្រាម​ ​និង​ប្រេង​ឆា​ ​៥​០​ក្រាម​ ​ហើយ​ត្រូវ​យក​គ្រឿង​ទាំងអស់​មក​កិន​ចូលគ្នា​ឱ្យ​​ម៉ដ្ត​ល្អ​។​ ​ចំណែក​ឯ​គ្រឿង​សម្រាប់​ហហ្មុក​ត្រី​រួម​មាន​ ​សាច់​ត្រី​អ​ណ្តែ​ង​(​សាច់​សុទ្ធ​)​១​០​០​ក្រាម​ ​គ្រឿង​ហហ្មុក​(​ដែល​បាន​កិន​រួច​) ​២​៥​ក្រាម​ ​ផ្សិតចំបើង​ ​៥​០​ក្រាម​ ​ស្លឹក​ញ​រ​ ​២​០​ក្រាម​ ​ពងមាន់​ ​១​គ្រាប់​ ​ខ្ទិះដូង​ ​១​៦​០​ម​.​ល​ ​ទឹកត្រី​ ​១​០​ម​.​ល​ ​ម្សៅស៊ុប​ ​១​០​ក្រាម​ ​និង​ស្ករស​ ​៥​ក្រាម​។​ ​ចុងក្រោយ​ ​គ្រាន់តែ​យក​គ្រឿង​ទាំងអស់​ច្របល់​ចូលគ្នា​ ​រួច​យកទៅ​ចំហុយ​រយៈពេល​១​៥​នាទី​ជាការស្រេច​។​ ​លោក​ក៏បាន​បន្ថែម​ដែរ​ថា​ ​ប្រសិនបើ​ចង់ឱ្យ​​ហហ្មុក​កាន់តែ​មាន​ក្លិន​ឈ្ងុយ​ ​យើង​ក៏​អាច​​​យក​គ្រឿង​ទាំងអស់​ចំហុយ​ដាក់​ក្នុង​ផ្លែដូង​ក្រអូប​ក៏បាន​។

            យ៉ាងណាមិញ​ ​ក្រោយ​ក្លាយ​ជា​ម្ចាស់​តំណែង​ច​ម្អិ​ន​ហហ្មុក​ឆ្ងាញ់​ក្នុង​ការ​ប្រកួត​រួចមក​ ​លោក​ក៏បាន​បញ្ចូល​មុខម្ហូប​ហហ្មុក​នេះ​ជា​មុខម្ហូប​ប្រចាំ​ភោជនីយដ្ឋាន​របស់​លោក​ផ្ទាល់​ផង​ដែរ​។​ ​ដូច្នេះ​ ​ប្រសិនបើ​បងប្អូន​ចង់​ភ្លក់​រសជាតិ​ហហ្មុក​របស់​ម្ចាស់​ជ័យ​លា​ភី​លេខ​១​នេះ​ផ្ទាល់​ ​លោកអ្នក​ក៏​អាច​អញ្ជើញ​មក​ទទួលយក​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ​នៅ​ភោជនីយដ្ឋាន​ ​សួន​មេអំបៅ​ ​ដែល​ស្ថិតនៅ​ក្រុង​សៀមរាប​ ​ឬមួយ​សាខា​ទៀត​នៅ​បរិវេណ​រមណីយដ្ឋាន​បន្ទាយ​ជ័យ​៨​០​២​ ​ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​បាគង​៕​

Article by SOUNG SOKSAN


SUGGESTIONS