×

«​MA​W​S​I​M​»​ ​ហាង​ផលិត​​ជី​ន​នៅ​កម្ពុជា​ទទួល​បាន​ពានរង្វាន់​ដំបូង​គេ​នៅ​អាស៊ី​

NEWS 9 months ago
 
 

          «​MA​W​S​I​M​»​ ​គឺជា​ទីកន្លែង​ផលិត​ស្រា​ជី​ន​មួយ​កន្លែង​ក្នុង​ទី​ក្រុងភ្នំពេញ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​ ​១​៣​៣​E​1 (​ជាន់​ទី​១​) ​ផ្លូវ​១​០​៨​ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​ទីនេះ​ ​ក៏​ជា​ទីកន្លែង​សម្រាប់​លោកអ្នក​ដែល​ចង់​សាកល្បង​ជី​ន​ដែល​មាន​រសជាតិ​ដើម​ ​រសជាតិ​ជី​ន​ផលិត​ឡើង​ពី​គ្រឿងផ្សំ​ដែល​ជា​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។​

          ​លោក​ ​Ken​j​i​ ​T​su​z​a​k​i​ ​គឺជា​ស្ថាបនិក​នៃ​ការ​បង្កើត​ការ​បិតស្រា​ជី​ន​នៅ​ ​«​MA​W​S​I​M​»​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​នៅ​តាម​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា​សម្បូរទៅដោយ​រុក្ខជាតិ​កំប្លោក​។​ ​លោក​ក៏បាន​យក​កំប្លោក​នោះ​ទៅ​ចម្រាញ់​ចេញ​ជា​អាល់កុល​ ​ម្យ៉ាង​ដោយ​អំណោយផល​ពី​ទឹកដី​នៃ​កម្ពុជា​ដែល​មាន​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន​មាន​រសជាតិ​ឆ្ងាញ់​ ​ពិសេស​សម្បូរទៅដោយ​ធនធានធម្មជាតិ​ ​ជាហេតុ​ដែល​បណ្តាល​ឱ្យ​លោក​បាន​ចាប់ផ្តើម​សិក្សាស្រាវជ្រាវ​អំពី​ការ​ផលិត​ជី​ន​នៅ​កម្ពុជា​តែម្តង​។​ ​ឆ្លងកាត់​ការសាកល្បង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ទីបំផុត​លោក​ ​និង​ក្រុម​ការងារ​បាន​សម្រិតសម្រាំង​ផលិត​ជី​ន​ចេញ​ជា​២​រសជាតិ​ ​គឺ​ ​Spice​s & ​Herb​s ​និង​ ​Tropical​ ​Citrus​ ​ហើយ​បាន​ដាក់​លក់​ផលិតផល​របស់​ខ្លួន​នៅ​ក្នុងស្រុក​តាម​បណ្តា​ភោ​ជយនី​ដ្ឋា​ន​ ​បារ​ ​សណ្ឋាគារ​ ​និង​តាម​ហាង​មួយ​ចំនួន​ ​រួម​ទាំង​បាន​នាំចេញ​ទៅក្រៅ​ស្រុក​ផង​ដែរ​។

          ​តាម​ការ​ជំនួប​ជាមួយ​លោក​ ​អេង​ អ៊ា​ង​ឆេង​ ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ហាង​ ​«​MA​W​S​I​M​»​ ​បាន​ប្រាប់​មកកាន់​សូវ​រី​ន​ថា​ ​ស្រា​ជី​ន​នៅ​ ​«​MA​W​S​I​M​»​ ​គឺ​ត្រូវ​បាន​ជ្រើសរើស​គ្រឿងផ្សំ​សំខាន់​ជា​ច្រើនមុខ​ដែល​ជា​ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​រួម​មាន​ ​ក្រូចបាត់ដំបង​ ​ក្រូចឆ្មារ​ ​ក្រូចឃ្វិច​ ​​​ផ្លែស្វាយ​ ​ម្រេច​កំពត​ ​គល់​ស្លឹកគ្រៃ​ ​រំដេង​ ​គ្រាប់ស្វាយ​ចន្ទី​ ​និង​ក្រ​វា​ញ​ ​រួម​ទាំង​គ្រឿងផ្សំ​មួយ​ចំនួន​ផ្សេងទៀត​។​ ​កាលពី​អំឡុង​ឆ្នាំ​២​០​២​៣​កន្លងទៅ​នេះ​ ​«​MA​W​S​I​M​»​ ​បាន​ពាំ​នាំ​ស្រា​ជី​ន​របស់​ខ្លួន​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ជប៉ុន​ដែល​មាន​ការចូលរួម​ប្រកួត​ជី​ន​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​។​ ​ជា​លទ្ធផល​ ​ជី​ន​របស់​ ​«​MA​W​S​I​M​»​ ​ដែល​មាន​ប្រភព​ដើម​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​ ​បានជា​ប់​ជា​ជី​ន​ដែល​មាន​រសជាតិ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​គឺ​ ​World​ ​Gin​ ​Award​s 2023 ​ហើយក៏​ជា​ជី​ន​ដែល​ឈ្នះ​ពានរង្វាន់​ដំបូង​គេ​ក្នុង​អាស៊ី​ផង​ដែរ​។​ ​ដែល​នេះ​ក៏​អាច​បញ្ជាក់​បាន​ថា​ ​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ក៏​អាច​ផលិត​ជា​ជី​ន​ដែល​ត្រូវ​បាន​ទទួលស្គាល់​លើ​រសជាតិ​ល្អផ្តាច់គេ​ដែល​បរទេស​ទទួលស្គាល់​។​ ​ចំណែក​ឯកា​រវេច​ខ្ចប់​វិញ​ ​គឺ​ដប​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ពី​ប្រទេស​ជប៉ុន​ ​គុណភាព​ត្រូវ​តាម​ក​ម្រិ​ត​ស្តង់​ដា​ ​និង​អនាម័យ​។

          ​ទន្ទឹម​នឹង​នេះ​ ​«​MA​W​S​I​M​»​ ​មិន​ត្រឹមតែ​ដាក់​លក់​ជី​ន​របស់​ខ្លួន​ជា​ប្រភេទ​ដប​ធំ​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏មាន​ដាក់​លក់​ជី​ន​ដប​តូច​ៗ​ ​កា​រវេច​ខ្ចប់​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ស្រស់​ស្អាត​ ​ដែល​អាច​ជាវ​សម្រាប់​ធ្វើជា​កា​ដូ​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​លោកអ្នក​ក៏​អាច​ស្វែងរក​គ្រាប់​ម្រេច​​គុណភាព​លេខ​១​ដាំ​ដុះ​នៅ​ខេត្ត​មណ្ឌលគិរី​នៅ​ទីនេះ​បាន​ផង​ដែរ​។​

          ​គួរ​ជម្រាប​ដែរ​ថា​ ​«​MA​W​S​I​M​»​ ​បើក​ដំណើរការ​ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់ម៉ោង​១​១​យប់​ ​ចាប់ពី​ថ្ងៃ​ច័ន្ទ ​ដល់​ថ្ងៃសៅរ៍​ ​ដែល​តម្រូវ​ឱ្យ​អតិថិជន​ធ្វើការ​កក់​ទុកជាមុន​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS