×

«​ជីវិត​នៃ​ធម្មជាតិ​»​ ​ពិព័រណ៍​គំនូរ​ ​និង​ចម្លាក់​របស់​លោក​សាស្ត្រា​ចារ្យ​ ​ចាន់​ ​សោភ័ន​ ​ដែល​ខំ​សន្សំទុក​រយៈពេល​ ​១០ឆ្នាំ​

ENTERTAINMENT 5 years ago
 
 

​            នា​ថ្ងៃទី​ ​៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​មជ្ឈមណ្ឌល​បុប្ផា​ណា​ ​បាន​សម្ពោធ​ការ​តាំងពិព័រណ៍​គំនូរ​ជាច្រើន​ផ្ទាំង​ ​ក្រោម​ប្រធានបទ​ ​«​ជីវិត​នៃ​ធម្មជាតិ​»​។​ ​ពិព័រណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​រវាង​មនុស្ស​ ​និង​ធម្មជាតិ​ក្រោម​ស្នាដៃ​របស់​ ​លោក​ ​ចាន់​ ​សោភ័ន​ ​ជា​សាស្ត្រា​ចារ្យនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​រាជធានី​ភ្នំពេញ​។​ ​ជាមួយនឹង​ការ​ដាក់​តាំងពិព័រណ៍​គំនូរ​ទាំងអស់​នេះ​ ​បាន​បង្ហាញ​ពី​តម្លៃ​របស់​ធម្មជាតិ​ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ភាព​វិជ្ជមាន​ជាច្រើន​សម្រាប់​ភាវរស់​ទាំងអស់​លើ​ភពផែន​ដី​នេះ​ដូចជា​៖​ ​ការ​ផ្តល់​នូវ​ជម្រក​ដល់​សត្វ​ ​ឬ​ការ​ផ្តល់​ជា​ម្លប់​សម្រាប់​មនុស្ស​ ​និង​ការបង្កើត​ឲ្យ​មាន​ទេសភាព​ដ៏​ស្រស់បំព្រង​ជាដើម​ ​។​ ​ដោយឡែក​ ​ប្រសិនបើ​យើង​គិតពិចារណា​លើ​ទង្វើ​ររបស់​មនុស្ស​ម្នា​ក់ៗ​វិញ​ ​បាន​ទាញ​យក​ផលប្រយោជន៍​ ​កា​រកេងប្រវ័ញ្ញ​ ​និង​បំផ្លាញ​ធម្មជាតិ​យ៉ាងច្រើន​ ​ដែល​ពុំ​បាន​រួបរួម​គ្នា​អភិរក្ស​ ​ឬថែ​រក្សា​ធម្មជាតិ​ឲ្យបាន​គង់វង្ស​ទៅវិញ​។​ ​ហេតុនេះ​ហើយ​ ​ពិព័រណ៍​គំនូរ​នេះ​នឹង​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត​ដែល​ធម្មជាតិ​បាន​បង្កើត​សម្រាប់​ភាវរស់​នៅ​លើ​ពិភពលោក​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្ទាំងគំនូរ​ដែល​ជា​ស្នាដៃ​របស់​លោក​ ​ចាន់​ ​សោភ័ន​ ​ត្រូវ​បាន​លោក​រក្សាទុក​រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ​ ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​មហាជន​គ្រប់រូប​ចូលរួម​ទស្សនា​ដោយសេរី​ចាប់ពី​ថ្ងៃទី៣​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី២៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​មជ្ឈមណ្ឌល​បុប្ផា​ណា​៕​

Article​ ​by​ ​PAN​ ​SIVLY​

លោក​សាស្រ្តា​ចារ្យ​ ​ចាន់​ ​សោភ័ន


SUGGESTIONS