AIQAR Cambodia Sparks បើកសម្ពោធរថយន្តអគ្គិសនីម៉ូដែលថ្មីក្រោមប្រធានបទ«ការវិវត្តន៍»
NEWS one year agoកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ក្រុមហ៊ុន AIQAR Cambodia បានរៀបចំកម្មវិធីជប់លៀងសម្ពោធរថយន្តអគ្គិសនីក្រោមប្រធានបទ «ការវិវត្តន៍» ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក រ័ត្ន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) រួមជាមួយលោក Sergei Bakulin នាយកប្រតិបត្តិ និងម្ចាស់អាជីវកម្ម AIQAR Cambodia លោក Sergei Below សហម្ចាស់ និងនាយកផ្នែកលក់ក្រោយនៃ AIQAR Cambodia លោក Peter Ng Meng Cheng ប្រធាន Charge + Cambodia ដែលបានធ្វើឡើងនៅ Showroom ទី១ របស់ AIQAR Cambodia ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះវត្តមានរបស់កញ្ញា ដាំ សុភ័ក្រ្ត ស៊ីនឌី បេក្ខនារី Miss Planet International Top 10 Finalist បានបន្ថែមភាពទាក់ទាញដល់ព្រឹត្តិការណ៍នេះកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងការណែនាំបង្ហាញពី AIQAR Cambodia ដែលជាអ្នកចែកចាយ និងជាដៃគូសេវាកម្មប្រកបដោយមោទនភាពរបស់ AIQAR ក្រោមកិត្តិយសរបស់ Chery New Energy Automobile ។ ជាមួយនឹងបទពិសោធនលើទីផ្សារអន្តរជាតិរយៈពេល២៦ឆ្នាំ ក្រុមហ៊ុន Chery Automobile គឺនៅជួរមុខនៃការច្នៃប្រតិដ្ឋរថយន្តដែលជំរុញឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។ ស្របជាមួយគ្នានេះ ការិយាល័យរចនានៅប្រទេសអាឡឺម៉ង់ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយ Xiaomi និង Huawei ក្រុមហ៊ុន Chery មានគោលបំណងផលិតរថយន្តអគ្គិសនីដែលគិតគូរពីបរិស្ថាន (EVs) ដើម្បីជំរុញអនាគតប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាទំនើប ដោយបញ្ជាក់ពីការស្វែងរកការច្នៃប្រតិដ្ឋ និងវឌ្ឍនភាពរបស់ប្រទេស។
AIQAR Cambodia មានគោលបំណងគិតគូរដល់បរិស្ថាន ជំរុញឱ្យមានឱកាសការងារក្នុងស្រុក និងធ្វើឱ្យដំណោះស្រាយ EV អាចចូលប្រើបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ក្នុងខណៈនោះដែរ ឯកឧត្តម ឯក រ័ត្ន បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ AIQAR បានណែនាំរថយន្តអគ្គិសនីជាលក្ខណៈគ្រួសាររបស់ខ្លួន រួមមាន QQ Mini, EQ1, EQ1 PRO, និង EQ7 SUV ដ៏គួរឱ្យចាប់អារម្មណ៍ ដោយកំណត់ដំណាក់កាលនៃការបង្ហាញ AIQAR EQ3 ដែលជា 'ALL ROAD EV - EQ3' ដំបូងគេក្នុងប្រទេសកម្ពុជា។ AIQAR EQ3 មានចម្ងាយ៥០១គីឡូម៉ែត្រដោយការសាកថ្មម្តង បង្កើនល្បឿន៦.៥វិនាទី និងភាពឆ្លាតវៃ 4WD (កង់បួន) ជាមួយ Dual Motors ដែលធ្វើឱ្យវាក្លាយជាទីផ្សារដ៏មានសក្តានុពលខ្ពស់សម្រាប់ទីផ្សារកម្ពុជា។ ចំពោះតម្លៃលក់សម្រាប់ម៉ូដែលនេះមានតម្លៃ៥៩៩០០ដុល្លារ រួមបញ្ចូលនូវឈុតតួសម្រាប់ដំណើរបែបផ្សងព្រេង និងសំបកកង់រថយន្ត Off-Road ដែលតម្រូវតាមចំណូលចិត្តរបស់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តប្រភេទនេះ។
ព្រឹត្តិការណ៍សម្ពោធដ៏ធំរបស់ AIQAR Cambodia នេះមិនត្រឹមតែជាការបើកដំណើរការការតាំងបង្ហាញរថយន្តម៉ូដែលថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាជំហានដ៏សំខាន់ដើម្បីឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព ប្រកបដោយការគិតគូរពីបរិស្ថាន ដែលជាការកត់សម្គាល់នូវជំពូកថ្មីនៃវឌ្ឍនភាព និងការច្នៃប្រតិដ្ឋរបស់ប្រទេសជាតិ។ ក្នុងកម្មវិធីនេះដែរក៏មានការរៀបចំទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីខាង Raffles Le Royal, ទឹកផ្លែឈើស្រស់ៗពីខាង Jusu, Siso Bakery, ស្រា Mouton Cadet ដោយ Baron Philip de Rothschild, Red Apron Fine Wine Shop, Jusu Health Bar, Mscent, និង Katy School of Dance ដែលកាន់តែធ្វើឱ្យព្រឹត្តិមានភាពសប្បាយរីករាយ៕
Advertisement Article